កម្មវិធី Bitcoin Payment Gateway (កម្មវិធីទូទាត់ប្រាក់តាមរយៈ Bitcoin) បានមកដល់ប្រទេសកម្ពុជាហើយ – ព្រឹត្តិប័ត្រព័ត៌មានរបស់ក្រុមហ៊ុន CryptoAsia លេខទី ២

This post is also available in: English

pay bitcoin payment processor phnom penh

 

សួស្ដី កម្ពុជា! សូមស្វាគមន៍ចំពោះការចូលមើលព្រឹត្តិបត្រព័ត៌មានរបស់ក្រុមហ៊ុន CryptoAsia លេខទី ២។ លើកនេះយើងខ្ញុំសូមធ្វើការពិភាក្សាអំពីកម្មវិធី Bitcoin payment gateway នៅកម្ពុជា ព្រឹត្តិការណ៍ Bitcoin នៅរាជធានីភ្នំពេញ និងរបៀបបង្កើតកាបូប Bitcoin ។

ចាប់ផ្ដើមជាមួយនឹង Bitcoin នៅក្នុងប្រទេសកម្ពុជា-បង្កើតកាបូប Bitcoin

ក្រុមហ៊ុន CryptoAsia កំពុងតែចុះផ្សាយអត្ថបទជាទៀងទាត់អំពីការប្រើប្រាស់ Bitcoin នៅក្នុងប្រទេសកម្ពុជា។ អត្ថបទទីមួយរបស់យើងខ្ញុំផ្ដោតជាសំខាន់ទៅលើជម្រើសនានាក្នុងការប្រើប្រាស់កាបូប Bitcoin។ សូមអានការណែនាំឲ្យស្គាល់កាបូប Bitcoin នៅទីនេះ រួចហើយសូមស្វែងយល់បន្ថែមអំពីខ្លឹមសារផ្សេងៗទៀតរបស់យើងខ្ញុំនៅលើទំព័រដំណឹង Bitcoin ។ យើងខ្ញុំសូមពន្យល់អំពីរបៀបទិញ Bitcoin និងទីកន្លែងដែលអាចចាយវាយ Bitcoin នៅក្នុងប្រទេសកម្ពុជាបាន។

កម្មវិធី Bitcoin Payment Gateway នៅក្នុងប្រទេសកម្ពុជាកំពុងតែមានការចាប់អារម្មណ៍ខ្លាំង!

bitcoin payments in cambodia with cryptoasia gateway

តើលោកអ្នកបានដឹងដែរ ឬទេថាប្រទេសកម្ពុជាមានកម្មវិធី Bitcoin payment gateway? វាមិនមែនងាយស្រួលប៉ុន្មានទេសម្រាប់អតិថិជនរបស់លោកអ្នក ក្នុងទូទាត់ប្រាក់ឲ្យលោកអ្នកជាមួយនឹង Bitcoin។ ​សូមសាកសួរទំព័រ Expat Advisory ដែលចាប់ផ្ដើមទទួលយកអំណោយជា Bitcoin សម្រាប់គម្រោងបង្កើតវែបសាយរបស់ពួកគេ។

Bitcoin គឺជាវិធីសាស្រ្តងាយស្រួលក្នុងការផ្ទេរប្រាក់។ ប្រសិនបើលោកអ្នកបើកហាងលក់ទំនិញ ភោជនីយដ្ឋាន ឬអង្គការសប្បុរសសធម៌ នោះលោកអ្នកអាចបង្កើនប្រាក់ចំណូលគោលរបស់លោកអ្នកបានយ៉ាងងាយ ដោយគ្រាន់តែទទួលយកការទូទាត់ប្រាក់តាម Bitcoin តែប៉ុណ្ណោះ។ អ្នកលក់តាមអនឡាញអាចដំឡើងកម្មវិធីទូទាត់ប្រាក់នេះនៅលើវែបសាយពួកគេក៏បាន។ ឬប្រសិនបើអតិថិជនរបស់លោកអ្នកចូលធ្វើប្រតិបត្តិការដោយខ្លួនឯងផ្ទាល់ នោះយើងខ្ញុំអាចជួយលោកអ្នកក្នុងការរៀបចំដំឡើងឧបករណ៍ទូទាត់ប្រាក់ Bitcoin នៅពេលធ្វើការលក់/ទិញតែម្ដង។ ដំណើរការនោះស្រួលទេ!

ប្រតិបត្តិការ Bitcoin គឺឆាប់រហ័ស និងមានសុវត្ថិភាព។ ជាមួយនឹងសេវាកម្មរបស់ក្រុមហ៊ុន CryptoAsia លោកអ្នកមិនចាំបាច់ខ្វល់ខ្វាយអំពីការឡើងចុះអត្រាប្ដូរប្រាក់ឡើយ។ លោកអ្នកនឹងទទួលបាននូវចំនួនទឹកប្រាក់ពិតប្រាកដដែលជារបស់លោកអ្នក។

សម្រាប់ការសាកសួរព័ត៌មានដោយសេរីអំពីរបៀបចាប់ផ្ដើម Bitcoin នៅក្នុងប្រទេសកម្ពុជា សូមហៅទូរស័ព្ទ ឬផ្ញើអ៊ីមែលមកកាន់យើងខ្ញុំនៅថ្ងៃនេះ

សូមចូលរួមជាមួយនឹងសហគមន៍ Bitcoin នៅកម្ពុជា

សូមស្វែងយល់អំពី គ្រីបតូ ខារិនស៊ី (រូបិយប័ណ្ណឌីជីថល) និងជួបជាមួយអ្នកឯទៀតនៅរាជធានីភ្នំពេញ!

តើលោកអ្នកចង់បង្កើតជាបណ្ដាញជាមួយនឹងអ្នកដែលមានចិត្តស្រដៀងគ្នាដែរ ឬទេ? តើលោកអ្នកចង់ប្រឡូកជាមួយនឹងគម្រោង Bitcoin ដែលកំពុងតែរីកដុះដាលនៅកម្ពុជាដែរ ឬទេ? យើងខ្ញុំមានរៀបចំព្រឹត្តិការណ៍បង្កើតបណ្ដាញ Bitcoin រៀងរាល់ ២ សប្ដាហ៍ម្ដង នៅថ្ងៃព្រហស្បត្តិ៍វេលាម៉ោង ៦ ល្ងាច។

សូមចូលរួមនៅក្នុងកម្មវិធីជួបជុំរបស់ Bitcoin យើងខ្ញុំ រួចហើយហ្វូឡូក្រុមបណ្ដាញសង្គមហ្វេសបុកយើងខ្ញុំដើម្បីទទួលបានដំណឹងថ្មីៗ ឬព្រឹត្តិការណ៍នានានៅពេលខាងមុខ។ សូមចូលទៅកាន់ទំព័រដំណឹង Bitcoin របស់យើង ដើម្បីមើលបញ្ជីព្រឹត្តិការណ៍នាពេលខាងមុខ។

កាលពីខែមុន យើងខ្ញុំបានរៀបចំការជួបជុំសហគមន៍ដ៏សប្បាយរីករាយមួយនៅហាងបៀរហ្កាដិន Hops Brewery ក្នុងរាជធានីភ្នំពេញ។ សូមមើលរូបថតមួយចំនួនដែលថតក្នុងព្រឹត្តិការណ៍នោះ នៅខាងក្រោមនេះ។

This slideshow requires JavaScript.