ប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទកំពូលៗនៅក្នុងប្រទេសកម្ពុជា

This post is also available in: English

ប្រព័ន្ធទូទាត់ប្រាក់តាមទូរស័ព្ទកំពូលៗនៅក្នុងប្រទេសកម្ពុជា

ជាង ៥ ឆ្នាំកន្លងមកនេះ ទីផ្សារទៅលើ ប្រព័ន្ធការទូទាត់ប្រាក់តាមទូរស័ព្ទ បានរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ឥឡូវនេះ ទីផ្សារនេះកំពុងតែប្រជ្រៀតគ្នាដោយមានអ្នកទើបចាប់ផ្ដើមរកស៊ី ក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុនក្នុងស្រុក ។ល។ ដែលពួកគេទាំងនោះកំពុងតែប្រកួតប្រជែងគ្នាដើម្បីដណ្ដើមចំណែកទីផ្សារនៃការទូទាត់ប្រាក់តាមអេឡិចត្រូនិចនេះ។

ជាមួយនឹងទីផ្សារផ្ទេរប្រាក់តាមទូរស័ព្ទដែលបង្ហាញសញ្ញាថាគ្មានការថមថយ ក្រុមហ៊ុន CryptoAsia បានសម្រេចចិត្តធ្វើការវាយតម្លៃទៅលើក្រុមហ៊ុនធំៗមួយចំនួន។ ក្រុមហ៊ុនទាំងនោះផ្ដល់ជូនអតិថិជនរបស់ពួកគេនូវសេវាក្នុងការទូទាត់វិក្កយប័ត្រ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងការវេរលុយ។ យើងខ្ញុំសូមធ្វើការពន្យល់ថាតើក្រុមហ៊ុននីមួយៗខុសគ្នាយ៉ាងដូចម្ដេច។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមហ៊ុនវេរលុយតាមទូរស័ព្ទដែលប្រជាជនកម្ពុជាប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

TrueMoneytruemoney

ទ្រូម៉ាន់នីបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីដើមឆ្នាំ ២០១៦ មកម្លេះ ដោយនាំមកជាមួយនឹងពួកគេនូវយីហោដ៏ខ្លាំង និងយុទ្ធសាស្រ្តទីផ្សារដែលពួកគេបានប្រើប្រាស់នៅក្នុងប្រទេសជិតខាង។

ដោយពឹងផ្អែកលើវត្តមានភ្នាក់ងារដែលរីកដុះដាល ក្រុមហ៊ុនទ្រូម៉ាន់នីបានបង្កើតទីតាំងប្រតិបត្តិការជាង ៥០០០ កន្លែងទូទាំងកម្ពុជា។ ក្រុមហ៊ុនទ្រូម៉ាន់នីបានធ្វើឲ្យខ្លួនមានលក្ខណៈខុសពីគូប្រកួតប្រជែងតាមរយៈការផ្ដល់សេវាបើក ​ប្រាក់ខែបន្ថែម និងការវេរលុយជាអន្តរជាតិទៅកាន់ទីផ្សារដែលបានជ្រើសរើសមួយចំនួន។

Ly Hour Pay Proly hour

ក្រុមហ៊ុនលីហួរគ្រុបគឺជាក្រុមហ៊ុនដ៏ធំមួយដែលរកស៊ីច្រើនវិស័យនៅកម្ពុជា ដោយបានធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យ មីក្រូហិរញ្ញវត្ថុ ការលក់គ្រឿងអលង្ការ និងការប្ដូរប្រាក់។ ចាប់តាំងពីឆ្នាំ ២០១៦ មក លោកអ្នកអាចដាក់បញ្ចូលសេវាទូទាត់ប្រាក់ទៅក្នុងបញ្ជីមុខរបររបស់ក្រុមហ៊ុនលីហួរបាន ដែលក្រុមហ៊ុនលីហួរវេរលុយនេះជាសាខាមួយដែរនៃក្រុមហ៊ុនលីហួរគ្រុប។

លីហួរវេរលុយកំពុងតែខិតខំប្រឹងប្រែងក្នុងការពង្រីកទីតាំងរបស់ភ្នាក់ងារឲ្យបានច្រើនបន្ថែមពីលើបណ្ដាញប្ដូរប្រាក់ទូទាំងប្រទេសដែលមានស្រាប់។ កេរ្តិ៍ឈ្មោះខ្លាំង និងថាមពលខ្លាំងពីខ្សែសង្វាក់អាជីវកម្មស្របគ្នា ធ្វើឲ្យក្រុមហ៊ុននេះក្លាយជាបេក្ខជនដ៏ល្អមួយដែលអាចរស់រានជីវិតនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងនេះបាន។

Pi Paypi pay

ក្រុមហ៊ុន PiPay (ផាយ ផេ) កំពុងតែដាក់ទុនវិនិយោគដ៏ធំនៅក្នុងប្រទេសកម្ពុជាដោយបានផ្ដល់ជូននូវការបញ្ចុះថ្លៃសេវាដ៏គួរឲ្យទាក់ទាញ (ពេលខ្លះរហូតដល់ ៥០%) នៅតាមទីតាំងភ្នាក់ងារដៃគូរ នៅពេលដែលលោកអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទ Pi Pay។ មិនដូចក្រុមហ៊ុនដទៃទៀតនៅក្នុងទីផ្សារទេ ក្រុមហ៊ុននេះមានទីតាំងប្រតិបត្តិការរបស់ភ្នាក់ងារខ្លួនមួយចំនួនតូចប៉ុណ្ណោះ។ ផ្ទុយមកវិញ ពួកគេភាគច្រើនពឹងពាក់ទៅលើម៉ាស៊ីន Pay&Go សម្រាប់អតិថិជនបញ្ចូលទឹកប្រាក់ទៅក្នុងកាបូប PiPay របស់ពួកគេ។

ក្រុមហ៊ុន Pi Pay កំពុងតែព្យាយាមបង្កើតនូវប្រព័ន្ធដក/ដាក់ប្រាក់មួយដែលដើរដោយខ្លួនឯង ដែលនៅក្នុងករណីនេះ ការដកសាច់ប្រាក់យកមកចាយគឺជាជម្រើសដែលគេមិនសូវប្រើប្រាស់ទៀតទេ ប៉ុន្តែគេនៅតែអាចចាយប្រាក់បានជាធម្មតា។ ហើយចំណែកទីផ្សារនេះអាចដំណើរការរលូនល្អនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចប្រទេសកម្ពុជាដែលដើរដោយសារការលក់រាយដែលកំពុងតែកើនឡើងខ្លាំង ដែលក្នុងករណីនេះអ្នកប្រើប្រាស់វ័យក្មេងមានគំនិតផ្សេងទៅលើលុយខុសពីមុន និងចាយវាយវានៅក្នុងបរិបទសង្គមមួយកាន់តែទូលំទូលាយ។

Pay&Gopaygo

ក្រុមហ៊ុន Pay&Go ជាទូទៅហៅកាត់ថា ‘PayGo,’ បានក្លាយជាក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទដែលមានគំនិត បង្កើតថ្មីបំផុតនៅក្នុងប្រទេសកម្ពុជាគិតមកដល់ពេលបច្ចុប្បន្ននេះ។ កាបូបក្នុងទូរស័ព្ទដៃ អាចបញ្ចូលទឹកប្រាក់នៅតាមបញ្ជរដែលមានទីតាំងភាគច្រើននៅក្នុងរាជធានីភ្នំពេញ។ ជម្រើសដកប្រាក់មានដូចជា Mpay, SmartLuy, Tesjor, Truemoney និង eMoney។

ការអភិវឌ្ឍន៍ដ៏លេចធ្លោពីសំណាក់ក្រុមហ៊ុន PayGo គឺក្រេឌីតកាត ដែលភ្ជាប់ទៅនឹងគណនី PayGo របស់លោកអ្នកជាស្រេច។ ដោយបានចេញដោយធនាគារ ABA នោះរាល់អតិថិជនរបស់ PayGo ទាំងអស់អាចចូលប្រើប្រាស់កាតនិមិត្តម៉ាសស្ទឺកាតដើម្បីទូទាត់ប្រាក់បែបក្រេឌីតកាតនៅលើអនឡាញនៅទីណាក៏បាននៅទូទាំងពិភពលោក។

ABA Bank: E-Cashe-cash aba.jpg

ធនាគារ ABA បានលេចមុខមកក្នុងឋានៈជាធនាគារមួយក្នុងចំណោមធនាគារមួយចំនួនដែលទទួលបានការគោរពបំផុតក្នុងប្រទេសកម្ពុជា។ កម្មវិធីនៅលើទូរស័ព្ទរបស់ធនាគារនេះផ្ដល់នូវសេវាទូទាត់ប្រាក់ជាស្តង់ដា ដែលមានដូចជាបង់វិក្ក​យបត្រ និងវេរលុយជាដើម ប៉ុន្តែវាមានលក្ខណៈពិសេសដោយបានបន្ថែមនូវសេវា E-Cash មួយទៀត។

សេវា E-Cash អាចឲ្យអ្នកទទួលលុយ ទៅដកលុយពី ATM របស់ធនាគារ ABA បាន ដោយមិនចាំបាច់មានកាត ATM ឡើយ។ អ្នកទទួលប្រាក់គ្រាន់តែស្វែងរកទូរ ATM រួចហើយបញ្ចូលលេខទូរស័ព្ទរបស់គាត់ និងលេខកូត E-Cash ដែលបង្កើតឡើងដោយអ្នកផ្ញើ នោះគាត់អាចដកប្រាក់បានហើយ។ វាងាយស្រួល ប៉ុន្តែលោកអ្នកត្រូវមានគណនីធនាគារ ABA ប្រសិនបើលោកអ្នកចង់ប្រើប្រាស់កម្មវិធីទូរស័ព្ទនេះ។

Metfone: E-Moneyemoney metfone

សេវា E-Money គឺជាឈ្មោះនៃសេវាវេរលុយតាមទូរស័ព្ទដែលផ្ដល់ជូនដោយក្រុមហ៊ុន Metfone។ សេវានេះមានលក្ខណៈសមស្របណាស់សម្រាប់ក្រុមហ៊ុនទូរស័ព្ទ ដូចជាក្រុមហ៊ុន Metfone ជាដើម ដែលមានអត្រាអ្នកប្រើប្រាស់ខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។

ថ្មីៗនេះយើងខ្ញុំបានបញ្ជូនសាច់ប្រាក់ចំនួន២៤៩ដុល្លារដែលមាននៅក្នុងកាបូបនៃគណនី PayGo នៅលើទូរស័ព្ទដោយផ្ញើទៅកាន់ភ្នាក់ងារ E-Money មួយនៅក្នុងក្រុងភ្នំពេញ។តាមរយៈការប្រើប្រាស់កម្មវិធី PayGo នេះយើងខ្ញុំបានផ្ញើលុយទៅឲ្យភ្នាក់ងារ E-Money ដែលទទួលការផ្ញើសារជាអក្សររួមទាំងលេខកូដ PIN សម្រាប់ដកប្រាក់ផង។ថ្លៃសេវាវេរពី PayGo មានចំនួន១.២៥ដុល្លារហើយភ្នាក់ងារ E-Money មិនបានគិតថ្លៃសេវាបន្ថែមពីយើងខ្ញុំទេ។

Smart: SmartLuysmartluy

ក្រុមហ៊ុន ស្មាត គឺជាប្រតិបត្តិករទូរស័ព្ទដ៏ធំមួយទៀតនៅក្នុងក្រុងភ្នំពេញ ដោយផ្ដល់នូវការវេរលុយតាមទូរស័ព្ទតាម  រយៈសេវាស្មាតលុយរបស់ខ្លួន។ សូមអាប់ក្រេតទៅជាគណនី Gold ដោយគ្រាន់តែផ្ទៀងផ្ទាត់លេខអត្តសញ្ញាណ    ប័ណ្ណរបស់លោកអ្នកប៉ុណ្ណោះ នោះលោកអ្នកនឹងអាចផ្ទេរប្រាក់រហូតដល់ ១០០០ ដុល្លារ ពីកាបូបនៃគណនីស្មាតលុយរបស់លោកអ្នកបាន។ ការដកប្រាក់អាចធ្វើឡើងនៅទីកន្លែងណាមួយក៏បានក្នុងចំណោមភ្នាក់ងារដ៏ច្រើនរបស់ស្មាតលុយ ឬនៅ Smart Shops ដែលមានទីតាំងនៅទូទាំងកម្ពុជា។

Wing

wing

ក្រុមហ៊ុនវីងគឺជាអ្នកផ្ដល់ដំណោះស្រាយការទូទាត់ប្រាក់តាមទូរស័ព្ទដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល នៅក្នុងពេលបច្ចុប្បន្ននេះ បណ្ដាញក្រុមហ៊ុនវីងមានភ្នាក់ងាររបស់ខ្លួនរីកដុះដាលយ៉ាងទូលំទូលាយ ដោយពួកគេភាគច្រើនគឺជាភ្នាក់ងារប្រតិបត្តិការដែលមានបទពិសោធន៍ និងមានចំណេះដឹងថែមទៀតផង។

លោកអ្នកអាចទទួលបាននូវវីសាកាតដែលបង់ប្រាក់ជាមុនមួយ វីសាកាតនេះត្រូវបានភ្ជាប់ទៅនឹងគណនីវីងរបស់លោកអ្នកដែលជាដៃគូសហការជាមួយនឹងធនាគារ FTB រួចជាស្រេច។ សេវាអាជីវកម្មដែលផ្ដល់ដោយក្រុមហ៊ុន វីង មានដូចជាការរៀបចំបញ្ជីបៀវត្ស ការទូទាត់ពាណិជ្ជកម្មតាមអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗទៀតសម្រាប់អ្នករកស៊ី។

Honorable Mention

Tesjor -គឺជាកម្មវិធីទូទាត់ប្រាក់តាម e-Commerce សម្រាប់ភោជនីយ៍ដ្ឋាន ដោយមានកាបូបលើទូរស័ព្ទដែរ។

Bongloy –  គឺជាដំណោះស្រាយទូទាត់ប្រាក់ដោយផ្អែកលើ API សម្រាប់អ្នករកស៊ីតាមអនឡាញទាំងអស់។

Acleda Unity -គឺជាសេវាកាបូបនៅលើទូរស័ព្ទដៃ ដែលសេវាកម្មនេះផ្ដល់ដោយធនាគារអេស៊ីលីដា។

Asia Wei Luyក៏ជាអ្នកផ្ដល់សេវាទូទាត់ប្រាក់តាមទូរស័ព្ទមួយដែរ។


ជារួម មិនខ្វះជម្រើសក្នុងការវេរលុយនៅក្នុងប្រទេសកម្ពុជាឡើយ។ ហើយរបៀបខុសគ្នាក្នុងការផ្ដល់សេវារបស់ក្រុមហ៊ុននីមួយៗនឹងកំណត់ថាតើសេវាមួយណាដែលអាចរស់រានមានជីវិតបាន។ មានតែពេល​វេលាទេដែលអាចបញ្ជាក់បាន។ ទោះជាយ៉ាងនេះក្ដី ថាតើនឹងមានសេវាណាមួយក្នុងចំណោមសេវាទាំងនោះអាចរស់រាននៅក្នុងយុគសម័យ Bitcoin ដែរ ឬទេ។