មូលដ្ឋានគ្រឹះនៃ Bitcoin នៅក្នុងប្រទេសកម្ពុជា ៖ ស្វែងយល់អំពី Bitcoin

This post is also available in: English

buy bitcoin cambodia

ការស្វែងយល់អំពី Bitcoin 

Cryptocurrency (រូបិយប័ណ្ណឌីជីថល) កំពុងតែរីកដុះដាលយ៉ាងឆាប់រហ័សនៅលើពិភពលោក ហើយរលកឥទ្ធិពលនេះកំពុងតែមកដល់ប្រទេសកម្ពុជាហើយ។ ដូច្នេះតើ Bitcoin គឺជាអ្វី ហើយហេតុអ្វីបានជាវាមានសារៈសំខាន់នៅទីនេះ? នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមពន្យល់លោកអ្នកអំពីមូលដ្ឋានគ្រឹះសម្រាប់ស្វែងយល់អំពី Bitcoin ដូចតទៅ។

បច្ចេកវិទ្យា Bitcoin កំពុងតែរីកដុះដាលយ៉ាងទូលំទូលាយ និងស្មុគស្មាញ។ យើងខ្ញុំពិភាក្សាតែទស្សនទានគោលតែប៉ុណ្ណោះ ដើម្បីជួយលោកអ្នកអាចផ្ដើមការស្រាវជ្រាវដោយខ្លួនឯងបាន។

តើ Bitcoin គឺជាអ្វី

និយាយឲ្យស្រួលស្ដាប់ Bitcoin គឺជាលុយនៅលើអ៊ិនធឺណិត។ នេះគឺជា Token ឌីជីថល (ទ្រព្យសម្បត្តិឌីជីថល) ដែលមានតម្លៃជាទឹកប្រាក់ ដែលអាចបញ្ជូននៅលើបណ្ដាញរបស់ Bitcoin បាន ទៅឲ្យនរណាម្នាក់នៅលើពិភពលោកនេះ បានភ្លាមៗ និងស្ទើរតែមិនអស់ថ្លៃសេវា។

តើហេតុអ្វីបានជា Bitcoin ពិសេស

ដោយសារ Bitcoin គឺជាប្រព័ន្ធលុយឌីជីថលដែលអាចវេរពីមនុស្សម្នាក់ទៅឲ្យមនុស្សម្នាក់ទៀតដោយគ្មានស្ថាប័នកណ្ដាលគ្រប់គ្រង និងមានសុវត្ថិភាពទីមួយនៅលើពិភពលោក។ នៅក្នុងការអនុវត្តន៍ភាគច្រើននៃលុយឌីជីថល មានការតម្រូវឲ្យមានភាគីទីបីដើម្បីត្រួតពិនិត្យមើលប្រតិបត្តិការ​ និងត្រួតពិនិត្យមើលមូលនិធិទ្រទ្រង់។ ប៉ុន្តែ ជាមួយនឹង Bitcoin មិនចាំបាច់មានស្ថាប័នណាមួយគ្រប់គ្រងប្រព័ន្ធនេះទេ ហើយមិនមានហានិភ័យបង្កដោយភាគីទីបីផងដែរ។ បណ្ដាញនេះត្រូវបានបំបែកជារៀងតូចៗរបស់វា (ស្រដៀងគ្នាទៅនឹងអ៊ិនធឺណិតដែរ) ហើយស្ទើរតែមិនអាចបន្លំលួច ឬធ្វើឲ្យមានគ្រោះថ្នាក់បានឡើយ។

តើ Bitcoin មានសុវត្ថិភាពដោយរបៀបណា?​

Bitcoin គឺជាប្រូតូកូលសម្រាប់បញ្ជូនទិន្នន័យទៅក្នុងអ៊ិនធឺណិត។ ប្រូតូកូលគឺជាសំណុំបទបញ្ជាដែលគ្រប់គ្រងប្រព័ន្ធដែលបិទជិត។ ដូច្នេះមនុស្សគ្រប់គ្នាត្រូវគោរពតាមបទបញ្ជានេះប្រសិនបើពួកគេមានបំណងចង់ចូលរួមនៅក្នុងប្រព័ន្ធនេះ។ អ្នកណាដែលគោរពតាមបទបញ្ជាផ្សេងមិនអាចទាក់ទងជាមួយនឹងអ្នកចូលរួមឯទៀតនៅក្នុងប្រព័ន្ធនេះបានទេ។ វាហាក់ដូចជាការនិយាយភាសាមួយដែលគ្មាននរណាម្នាក់នៅជុំវិញខ្លួនលោកអ្នកអាចយល់បានអញ្ចឹងដែរ!

សូមគិតមើលទៅលើបណ្ដាញអ៊ិនធឺណិតទូទាំងពិភពលោក។ បណ្ដាញនេះផ្អែកទៅលើប្រូតូកូលមួយដែលមានឈ្មោះថា HTTP។ ប្រសិនបើលោកអ្នកចង់អានទំព័រវែបសាយបាន នោះលោកអ្នកត្រូវប្រើប្រាស់ browser ដែលគោរពតាមបទបញ្ជាប្រូតូកូល HTTP​ នោះ។ ប្រសិនបើ browser របស់លោកអ្នកមិនគោរពតាមបទបញ្ជាប្រូតូកូលដែលត្រូវគ្នាទាំងស្រុងទេ នោះលោកអ្នកក៏មិនអាចអាន ឬយល់បាននូវភាសានៅលើវែបសាយបានដែរ។

ប្រូតូកូលរបស់ Bitcoin ដំណើរការស្រដៀងគ្នានឹង HTTP ដែរ។ អ្នកណាម្នាក់ដែលរំលោភបំពានទៅលើបទបញ្ជានៃប្រូតូកូលរបស់ Bitcoin នោះពួកគេមិនអាចចូលរួមនៅក្នុងបណ្ដាញបានឡើយ។ អ្នកចូលរួមនៅលើ​បណ្ដាញត្រូវបានអនុញ្ញាតឲ្យចូលរួមតាមរយៈការគោរពតាមបទបញ្ជាប្រូតូកូល។ ផ្ទុយមកវិញ ប្រតិបត្តិការបន្លំលួចដែលមិនគោរពតាមបទបញ្ជា នឹងមិនត្រូវបានទទួលស្គាល់ពីបណ្ដាញឡើយ។

តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមបាននៅទីកន្លែងណា

ក្រុមហ៊ុន CryptoAsia បានបោះពុម្ពផ្សាយនូវអត្ថបទមួយស្ដីពីរបៀបចាប់ផ្ដើមប្រើប្រាស់ Bitcoin។ អត្ថបទនេះដាក់ បញ្ចូលនូវព័ត៌មានជាច្រើនសម្រាប់អ្នករៀនដំបូង ដោយមានតំណភ្ជាប់ជាច្រើនទៅកាន់ធនធាននៅលើអនឡាញផងដែរ។ ដល់ពេលនោះ នឹងមានវីដេអូល្អៗស្ដីពី Bitcoin នៅលើ Youtube រួមទាំងវីដេអូនៅខាងក្រោមនេះផង។ សូមរីករាយទស្សនា!