មូលដ្ឋានគ្រឹះ Bitcoin នៅក្នុងប្រទេសកម្ពុជា ៖ ចាប់ផ្ដើមជាមួយនឹង Bitcoin

This post is also available in: English

CryptoAsia Source Bitcoin Innovation1

មូលដ្ឋានគ្រឹះ Bitcoin

Bitcoin កំពុងតែក្លាយជាបច្ចេកវិទ្យាដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន CryptoAsia នៅទីនេះដើម្បីបង្រៀនលោកអ្នកអំពីមូលដ្ឋានគ្រឹះនៃ Bitcoin។ នេះគឺជាអត្ថបទទីបីនៅក្នុងចំណោមអត្ថបទជាវគ្គៗស្ដីពីមូលដ្ឋានគ្រឹះ Bitcoin។ លើកនេះ យើងខ្ញុំសូមជួយលោកអ្នកនៅក្នុងការចាប់ផ្ដើមប្រើប្រាស់រូបិយប័ណ្ណឌីជីថល រួចហើយផ្ដល់ជូនលោកអ្នកនូវធនធានមួយចំនួនសម្រាប់លោកអ្នកបន្តស្រាវជ្រាវទៀត។

កាបូប Bitcoin

ប្រសិនបើលោកអ្នកចង់ចូលរួមនៅក្នុងបណ្ដាញ Bitcoin នោះលោកអ្នកត្រូវដោនឡូតកម្មវិធី wallet ដោយឥតគិតថ្លៃ។ វាមិនចាំបាច់ទេក្នុងការបង្កើតគណនី បំពេញហ្វម ឬដាក់ជូនឯកសារនោះ។ នរណាក៏អាចចូលរួមនៅលើបណ្ដាញបានដែរ ទោះបីជាលោកអ្នកនៅទីណា ឬគឺជានរណា ក៏ដោយ។ គ្រាន់តែដោនឡូតកម្មវិធីបានហើយ!

យើងខ្ញុំបានពិភាក្សាអំពីកម្មវិធី wallet (កាបូប) ល្អៗមួយចំនួននៅក្នុងសេចក្ដីណែនាំទៅកាន់ wallet សម្រាប់អ្នកចាប់ផ្ដើម

ការទិញ Bitcoin នៅក្នុងប្រទេសកម្ពុជា

ឥឡូវនេះដោយហេតុថាលោកអ្នកមានកាបូប Bitcoin រួចហើយ ដូច្នេះលោកអ្នកនឹងចង់ទិញ Bitcoin នៅក្នុងប្រទេសកម្ពុជា។ សេវាប្ដូរ Bitcoin របស់ក្រុមហ៊ុន CryptoAsia នឹងរួចរាល់នៅដំណាច់ឆ្នាំ ២០១៧ នេះ។ ដល់ពេលនោះ នឹងមានជម្រើសនៅក្នុងស្រុកយ៉ាងច្រើនប្រសិនបើលោកអ្នកចង់ទិញ ឬលក់ Bitcoin។ សូមមើលអត្ថបទរបស់យើងខ្ញុំនៅខាងលើអំពីរបៀបទិញ Bitcoin នៅក្នុងប្រទេសកម្ពុជា

ជម្រើសសម្រាប់ម្ចាស់ហាងរកស៊ី

គ្រប់ម្ចាស់ហាងទាំងអស់នៅក្នុងប្រទេសកម្ពុជាគួរផ្ដល់ជូនអតិថិជនរបស់ពួកគេនូវជម្រើសក្នុងការទូទាត់ប្រាក់ជាមួយនឹង Bitcoin។ មានជម្រើសសាមញ្ញចំនួន ២ សម្រាប់ម្ចាស់ហាងក្នុងការចាប់ផ្ដើមទទួលយក Bitcoin។

  1. ការទូទាត់តាមរយៈ Bitcoin ដោយផ្ទាល់ — ប្រសិនបើលោកអ្នកមិនមានបញ្ហាក្នុងការធានាសុវត្ថិភាព Bitcoin របស់លោកអ្នក និងមិនខ្វល់ទៅលើការប្រែប្រួលតម្លៃទេ នោះគ្រាន់តែសុំឲ្យអតិថិជនរបស់លោកអ្នកធ្វើការទូទាត់ដោយផ្ទាល់ទៅកាន់អាសយដ្ឋាន Bitcoin របស់លោកអ្នកជាការស្រេច។ លោកអ្នកអាចបង្កើតជាសំណើទូទាត់ប្រាក់ដែលជារបស់ខ្លួនតែមួយគត់សម្រាប់រាល់ប្រតិបត្តិការទាំងឡាយណាដែលប្រើប្រាស់កាបូប Bitcoin ច្រើនបំផុត។ ជម្រើសបន្ថែមមួយទៀត លោកអ្នកអាចព្រីននូវលេខកូដ QR សម្រាប់អាសយដ្ឋាន ​Bitcoin មួយ រួចហើយស្នើសុំឲ្យអតិថិជនស្គែនវានៅពេលដែលវិក្កយបត្ររបស់ពួកគេដល់   កំណត់ទូទាត់។ យើងខ្ញុំនឹងពន្យល់ដំណើរការនេះនៅក្នុងវីដេអូតាម Youtube នៅទីនេះ
  2. កម្មវិធី Payment Gateway របស់ក្រុមហ៊ុន CryptoAsia— ប្រសិនបើលោកអ្នកចង់បានជម្រើសក្នុងស្រុកសម្រាប់ដំណើរការប្រតិបត្តិការ Bitcoin របស់លោកអ្នក នោះសូមលោកអ្នកអាចធ្វើការពិចារណាទៅលើកម្មវិធី Payment Gateway របស់ក្រុមហ៊ុន CryptoAsia។ ក្រុមហ៊ុន CryptoAsia សូមធ្វើការធានាទៅលើចំនួនទឹកប្រាក់ដែលអតិថិជនរបស់លោកអ្នកបានបង់ឲ្យលោកអ្នក ដូច្នេះលោកអ្នកមិនចាំបាច់ខ្វល់ខ្វាយអំពីអាត្រាប្ដូរប្រាក់ ឬការធានាសុវត្ថិភាពទៅលើកូនសោ Bitcoin របស់លោកអ្នកឡើយ។

បន្ទាប់ពីអាជីវកម្មរបស់លោកអ្នកបានរៀបចំការទទួលយក Bitcoin រួចហើយ នោះលោកអ្នកអាចចូលរួមនៅក្នុងបញ្ជីឈ្មោះអ្នករកស៊ីដែលទទួលយកការទូទាត់តាម Bitcoin ដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា

ធនធាននៅលើអ៊ិនធឺណិតដែលមានសារប្រយោជន៍

នេះគឺជាបញ្ជីធនធាន (ឯកសារ) ​ល្អៗនៅតាមអនឡាញដើម្បីតម្រង់ទិសលោកអ្នកបន្ថែមទៀតនៅពេលលោកអ្នកចាប់ផ្ដើមប្រើប្រាស់ Bitcoin។

  1. Coindesk.com -ដំណឹងថ្មីៗពីពិភពរបស់ក្រុមហ៊ុន cryptocurrencies
  2. Tradeblock.com -ទិន្នន័យចុងក្រោយស្ដីពីការជួញដូរតាមពេលពិត
  3. Blockchain.info -កាបូបតាមអនឡាញ និងកម្មវិធីរុករកប្លុក (ប្លុក = ទំព័រនៃបញ្ជីគណនេយ្យដែលធ្វើការកត់ត្រារាល់ប្រតិបត្តិការរបស់ Bitoin) សម្រាប់ Bitcoin
  4. Coinmarketcap.com -បញ្ជីដ៏មានតម្លៃនៃ cryptocurrency និងទិន្នន័យទីផ្សារដែលពាក់ព័ន្ធ
  5. Poloniex.com -ប្រព័ន្ធធ្វើប្រតិបត្តិការជួញដូរតាមពេលពិត
  6. Youtube Channels – Andreas Antonopoulos, Kimheng Sok, CryptoAsia
  7. CryptoAsia Resources – Website, Blog, YoutubeFacebook page, Facebook group

សហគមន៍ Bitcoin នៅកម្ពុជា

ក្រុមហ៊ុន CryptoAsia តែងតែរៀបចំការជួបជុំ Bitcoin ជាទៀងទាត់ និងព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍ដែលសប្បាយរីករាយ មានអ្នកចូលរួមច្រើន ដែលលោកអ្នកអាចបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយមនុស្សឯទៀតបាន។

លោកអ្នកអាចតាមដានដំណឹងអំពី Bitcoin និងសកម្មភាពនានាដោយគ្រាន់តែហ្វូឡូទំព័រហ្វេសបុករបស់យើងខ្ញុំ ឬចូលរួមជាមួយនឹងក្រុមជួបប្រជុំយើងខ្ញុំ ហើយធ្វើការចុះឈ្មោះបង្កើតគណនីដើម្បីទទួលបានបញ្ជីអ៊ីមែលរបស់យើងនៅខាងក្រោម។ សូមអរគុណចំពោះការចូលអាន!