សូមគោរពពលរដ្ឋកម្ពុជាទាំងអស់​៖ តើមានអ្វីកើតឡើងខ្លះជាមួយនឹង Bitcoin Cash (សាច់ប្រាក់ប្ដូរចេញពី Bitcoin)?- ព្រឹត្តិប័ត្រព័ត៌មានរបស់ក្រុមហ៊ុន CryptoAsia លេខទី​៤

This post is also available in: English

rene-deanda-366640

ព្រះរាជាណាចក្រអច្ឆរិយ

សួស្ដី កម្ពុជា! សូមស្វាគមន៍ការចូលមើលព្រឹត្តិប័ត្រព័ត៌មានរបស់ក្រុមហ៊ុន CryptoAsia លេខទី ៤។ នៅក្នុងលេខនេះ យើងខ្ញុំសូមធ្វើការពិភាក្សាអំពីកម្មវិធី Bitcoin Cash (សាច់ប្រាក់ Bitcoin) ធនធាននៅលើអ៊ិនធឺណិតដែលមានប្រយោជន៍ និងព្រឹត្តិការណ៍នានានៅក្នុងពេលខាងមុខ នៅក្នុងក្រុងភ្នំពេញ។

មានរឿងកើតឡើងជាច្រើននៅក្នុងពិភពនៃ Bitcoin ក្នុងពេលបច្ចុប្បន្ននេះ រហូតដល់មិនអាចតាមដានគ្រប់រឿងទាំងអស់បានឡើយ។ ប្រសិនបើលោកអ្នកចង់តាមឲ្យទាន់ការវិវឌ្ឍន៍អំពីសកម្មភាព Bitcoin នៅក្នុងព្រះរាជាណាចក្រមួយនេះ សូមហ្វូឡូទំព័រហ្វេសបុករបស់ក្រុមហ៊ុន CryptoAsia

Bitcoin Cash (សាច់ប្រាក់ Bitcoin) កំពុងកើនឡើង

ដំណឹងគួរឲ្យភ្ញាក់ផ្អើលនាពេលថ្មីៗនេះគឺការមិនដំណើរការនៃកិច្ចព្រមព្រៀង SegWit2x និងការអាប់ក្រេតសមត្ថភាព Bitcoin តាមផែនការគ្រោងទុក។ បណ្ដាញ Bitcoin កំពុងតែខិតខំធ្វើការដើម្បីរត់ឲ្យទាន់កំណើនប្រជាប្រិយភាពរបស់ខ្លួន។ ជាលទ្ធផល ថ្លៃសេវាបណ្ដាញខ្ពស់ និងរយៈពេលបញ្ជាក់ការចុះឈ្មោះយឺតយ៉ាវបានធ្វើឲ្យធ្លាក់ចុះនូវតម្លៃរបស់ Bitcoin ក្នុងឋានៈខ្លួនជាមធ្យោបាយនៃការផ្ដោះប្ដូររូបិយប័ណ្ណ។ ផែនការកសាងសមត្ថភាពបណ្ដាញ (ដែលមានឈ្មោះថា SegWit2x) ត្រូវបានពន្យារពេលក្នុងពេលថ្មីៗនេះ។ Bitcoin មានសង្ឃឹមតិចតួចណាស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវថ្លៃសេវា និងរយៈពេលបញ្ជាក់ការចុះឈ្មោះនេះ។

ទោះជាយ៉ាងនេះក្ដី កាលពីពីរខែមុន បណ្ដាញរបស់ Bitcoin បានបំបែកទៅជា ២ ខ្សែ ៖ ខ្សែទីមួយនៅបន្តប្រើជាមួយនឹងលេខកូដចាស់ដដែល ហើយមួយខ្សែទៀតត្រូវបានដាក់លេខកូដថ្មីសម្រាប់បង្កើនសមត្ថភាព។ ខ្សែថ្មីនេះ ដែលមានឈ្មោះថា Bitcoin Cash បានខិតខំប្រឹងប្រែងដើម្បីឲ្យដំណើរការទៅមុខ… រហូតមកដល់ពេលនេះ

អ្នកប្រើប្រាស់ដែលស្វែងរករូបិយប័ណ្ណសមស្របដែលមានមូលដ្ឋាននៅលើអ៊ិនធឺណិតកំពុងតែងាកមករក Bitcoin Cash។ ដូច្នេះ តម្លៃបានស្ទុះឡើងលើសពី ២០០០ ដុល្លារ។ សូមចុចដើម្បីស្វែងយល់បន្ថែមអំពី Bitcoin Cash

កម្ពុជាត្រូវការការិយាល័យកណ្ដាល Bitcoin 

តើលោកអ្នកចាប់អារម្មណ៍ចូលប្រឡូកក្នុងការបើកហាងដែលទទួលយកតែ Bitcoin ប៉ុណ្ណោះដែរ ឬទេ? ហាង Coin Cafe កំពុងតែសម្លឹងមើលដើម្បីពង្រីកសាខា និងត្រូវការជំនួយពីសហគមន៍។ ប្រសិនបើលោកអ្នកចង់ប្រឡូក នោះសូមអញ្ជើញមកចូលរួមនៅក្នុងពិធីជួបជុំ Bitcoin លើកក្រោយនេះ នៅហាង Coin Cafe!

ក្រុមហ៊ុន CryptoAsia កំពុងត្រូវការជ្រើសរើសបុគ្គលិក

ក្រុមហ៊ុន CryptoAsia គឺជាក្រុមហ៊ុនទើបចាប់ផ្ដើមរកស៊ីផ្នែករូបិយប័ណ្ណឌីជីថលដ៏តូចមួយដែលមានទីតាំងនៅក្នុងក្រុងភ្នំពេញ។ យើងខ្ញុំតែងតែចាប់អារម្មាណ៍ក្នុងការជួបជាមួយមនុស្សដែលមានទេព្យកោសល្យដែលចាប់អារម្មណ៍ទៅលើ Bitcoin។ សូមផ្ញើអ៊ីមែលមកកាន់អាសយដ្ឋាន info@cryptoasia.co

ស្វែងយល់អំពី Bitcoin– មានជាភាសាខ្មែរផងដែរ

តើលោកអ្នកទើបចាប់ផ្ដើមជាមួយនឹង Bitcoin មែនទេ? ក្រុមហ៊ុន CryptoAsia គឺជាប្រភពដ៏សំខាន់ដែលមាននូវព័ត៌មានប្រកបដោយសារៈប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងអស់នៅក្នុងកម្ពុជា។ លោកអ្នកអាចចូលមើលឆាណែល យូធូប របស់យើងខ្ញុំ រួចហើយចូលអាន blog (កំណត់ហេតុលើវែបសាយ)​ របស់យើងខ្ញុំនៅទីនេះ។ យើងខ្ញុំមានអត្ថបទស្ដីពីការចាប់ផ្ដើមប្រើប្រាស់ Bitcoin ការស្វែងយល់អំពី Bitcoin និងការបង្កើតកាបូប Bitcoin ។ ប្រជាជនកម្ពុជានឹងសរសើរថាវែបសាយរបស់យើងខ្ញុំឥឡូវនេះមានជាភាសាខ្មែរទៀត។

ដំណឹង និងព្រឹត្តិការណ៍នានារបស់ក្រុមហ៊ុន CryptoAsia

តើលោកអ្នកចង់ចូលរួមជាមួយនឹងសហគមន៍ដែរ ឬទេ? សូមចុច like នៅលើទំព័រហ្វេសបុករបស់យើងខ្ញុំ រួចហើយចូលមើលបញ្ជីព្រឹត្តិការណ៍ បន្ទាប់មកចូលរួមជាមួយនឹងក្រុមជួបជុំនៅក្នុងក្រុងភ្នំពេញ។ សូមមេត្តាឆ្លើយតបទៅនឹងព្រឹត្តិការណ៍បន្ទាប់របស់យើងខ្ញុំនៅក្នុងក្រុងភ្នំពេញនេះផងថាតើលោកអ្នកចង់ចូលរួម​ ឬអត់។

ហើយប្រសិនបើលោកអ្នកមិនទាន់បានចូលរួមទេ នោះសូមកុំភ្លេចចូលរួមតាមរយៈអ៊ីមែលជាមួយនឹងបញ្ជីអ៊ីមែលរបស់យើងខ្ញុំខាងក្រោមនេះ។ សូមអរគុណចំពោះការចូលអានរបស់លោកអ្នក សង្ឃឹមថានឹងបានជួបគ្នាក្នុងពេលឆាប់ៗនេះ។