មូលដ្ឋានគ្រឹះ Bitcoin នៅក្នុងប្រទេសកម្ពុជា ៖ Ethereum (អ៊ីស៊ីរៀម)

This post is also available in: English

ethereum cambodia, bitcoin phnom penh, ether, tokens, initial coin offering

 

ក្នុងពេលបច្ចុប្បន្ននេះ Bitcoin គឺជារូបិយប័ណ្ណឌីជីថលដ៏មានប្រជាប្រិយបំផុតរបស់ពិភពលោក។ នេះគឺជាការអនុវត្តលើកដំបូងនូវប្រព័ន្ធសាច់ប្រាក់តាមអេឡិចត្រូនិចដែលគ្មានស្ថាប័នកណ្ដាលគ្រប់គ្រង ដោយផ្អែកទៅលើ blockchain (សៀវភៅកត់ត្រាគណនេយ្យ)។ រូបិយប័ណ្ណឌីជីថលដែលមានប្រជាប្រិយភាពបំផុតលំដាប់ទីពីរនៅលើពិភពលោកនេះគឺ Ethereum។ Ethereum យកបច្ចេកវិទ្យា Bitcoin មកប្រើដែរ រួចហើយពង្រីកខ្លួនរបស់វា។

នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមធ្វើការពន្យល់អំពីមូលដ្ឋានគ្រឹះនៃ Ethereum។ មានតំណជាច្រើនត្រូវបានផ្ដល់ឲ្យដើម្បីជួយលោកអ្នកអាចចាប់ផ្ដើមស្វែងយល់ និងប្រើប្រាស់ Ethereum នៅក្នុងប្រទេសកម្ពុជា។

តើ Ethereum គឺជាអ្វី?​

Ethereum ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការមួយដែលមិនចាំបាច់មានស្ថាប័នកណ្ដាលគ្រប់គ្រង និងមិនចាំបាច់មានការជឿទុកចិត្តគ្នា ហើយសម្របសម្រួលប្រតិបត្តិការរបស់វានៅលើកម្មវិធីមួយដែលមានឈ្មោះថា “កិច្ចសន្យាឆ្លាតវៃ”។ កិច្ចសន្យាឆ្លាតវៃគឺជាកម្មវិធីកុំព្យូទ័រមួយដែលកំណត់នូវលក្ខខណ្ឌពាក់ព័ន្ធនានាទៅលើរបៀបដែលរូបិយប័ណ្ណឌីជីថលត្រូវបានផ្ដោះប្ដូរគ្នា។ ប្រតិបត្តិការទាំងនេះត្រូវបានរក្សាទុកនៅលើសៀវភៅធំគណនេយ្យសាធារណៈ ដែលមានឈ្មោះថា “blockchain”។ បច្ចេកវិទ្យា blockchain លុបចោលនូវតម្រូវការនៃការជឿទុកចិត្តគ្នារវាងបណ្ដាភាគីក្នុងកិច្ចសន្យា ពីព្រោះទិន្នន័យត្រូវបានចែករំលែកដោយអ្នកចូលរួមទាំងអស់នៅលើបណ្ដាញ។ ដោយហេតុថាប្រតិបត្តិការត្រូវបានរក្សាទុកជាសាធារណៈ ដូច្នេះហើយមានការបញ្ជាក់ថាប្រតិបត្តិការទាំងនោះស្ទើរតែមិនអាចក្លែងបន្លំបានទេ។

ដោយរួមគ្នាបង្កើតឡើងដោយ Vitalik Buterin ផងដែរ នោះកូដប្រូតូកូល Ethereum ប្រភពចំហ ត្រូវបានរក្សាទុកដោយអ្នកបង្កើតវែបសាយរាប់រយនាក់នៅជុំវិញពិភពលោក។ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ ២០១៧ តទៅ មាន Token ចំនួនជាង ១៧,០០០ ផ្សេងៗគ្នាត្រូវបានបង្កើតឡើងនៅលើបណ្ដាញ Ethereum ដែល Token នីមួយៗត្រូវបានបង្កើតឡើងដោយមានលក្ខណៈពិសេសផ្ទាល់របស់វាសម្រាប់គោលបំណងជាក់លាក់មួយប៉ុណ្ណោះ។ ដូច្នេះ Ethereum គឺមានលក្ខណៈដូចគ្នានឹងរូបិយប័ណ្ណឌីជីថលដទៃទៀតដែលអាចប្រើប្រាស់បាននៅលើទូរស័ព្ទឆ្លាតវៃដែរ។

តើ Token និង ICO គឺជាអ្វី

Token គឺជាតម្លៃនៃគណនីដែលប្រើប្រាស់ដោយកិច្ចសន្យាឆ្លាតវៃ។ ដូចយើងខ្ញុំបានពន្យល់រួចហើយនៅក្នុងបទសម្ភាសន៍របស់យើងខ្ញុំជាមួយនឹងសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថា ICO (Initial Coin Offering) បង្កើតនូវ Token ដែលអាចយកមកជួញដូរនៅក្រោមលក្ខខណ្ឌដែលកំណត់ដោយកិច្ចសន្យាឆ្លាតវៃបាន។

មាន Token ថ្មីៗជាច្រើនត្រូវបានបោះផ្សាយនៅក្នុងទម្រង់ជា ICO ដោយក្រុមហ៊ុនអាជីវកម្មជាច្រើន ដែលចង់បង្កើនដើមទុនរបស់ពួកគេតាមរយៈការលក់ហ៊ុន។ Token មានតម្លៃរបស់វា ហើយការរកស៊ីរបស់ក្រុមហ៊ុនជះឥទ្ធិពលទៅលើតម្លៃនៃ Token (ទោះបីជា Token ជាច្រើន មានប្រតិបត្តិការដោយឯករាជ្យក៏ដោយ)។ នៅពេលនោះ ការលក់ Token គឺប្រៀបដូចជាការបោះផ្សាយភាគហ៊ុនអញ្ចឹងដែរ។

តើខ្ញុំទទួលបាន Ether នៅក្នុងប្រទេសកម្ពុជាដោយរបៀបណា

Ether គឺជាឈ្មោះរូបិយប័ណ្ណឌីជីថលដែលធ្វើការជួញដូរនៅលើបណ្ដាញ Ethereum។ លោកអ្នកត្រូវតែមានវា ប្រសិនបើលោកអ្នកមានបំណងទិញ token ឬចូលរួមនៅក្នុង ICO។ មានមធ្យោបាយមួយចំនួនដើម្បីទទួលបាន Ether នៅក្នុងប្រទេសកម្ពុជា ដូចជា ៖

  • Facebook Bitcoin group – ក្រុមបណ្ដាញសង្គមហ្វេសបុក Bitcoin មួយចំនួននៅក្នុងប្រទេសកម្ពុជាមានអ្នកជួញដូរ Ethereum រួចជាស្រេច។
  • Shapeshift.io – Shapeshift គឺជាមធ្យោបាយដ៏មានអត្ថប្រយោជន៍ និងងាយស្រួលក្នុងការប្ដូរទៅវិញទៅមករវាងរូបិយប័ណ្ណឌីជីថលនានា
  • Localethereum.com – Localethereum គឺជាប្រព័ន្ធប្រតិបត្តិការដែលផ្ដោះប្ដូរ (រូបិយប័ណ្ណ) គ្នាទៅវិញទៅមករវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ស្រដៀងគ្នាទៅនឹង Local Bitcoin ដែរ។
  • Coin Café – ជាហាងដំបូងគេ និងប្រហែលជាហាងតែមួយគត់នៅក្នុងក្រុងភ្នំពេញដែលទទួលយកការទូទាត់ប្រាក់តាម Bitcoin ហើយឥឡូវនេះ ទទួលយក និងលក់ Ethereum ផងដែរ។

តើកាបូប Ethereum អ្វីខ្លះដែលខ្ញុំអាចប្រើប្រាស់បាន?

ប្រសិនបើលោកអ្នកមិនរក្សាទុក Ether របស់លោកអ្នកនៅពេលធ្វើការប្ដូររូបិយប័ណ្ណទេ នោះលោកអ្នកត្រូវដំឡើងកម្មវិធីកាបូប។ វាមានជម្រើសជាច្រើនក្នុងការបង្កើតកាបូបដូចជា ៖

  • MyEtherWallet.com – គឺជាកាបូបដែលនៅលើប្រាវហ្សឺរ និងដែលមិនរក្សាទុកកូនសោឯកជនរបស់លោកអ្នកនៅលើម៉ាស៊ីនសេវវឺរឡើយ។
  • Exodus – គឺជាកម្មវិធីកាបូបដែលមានទំហំតូចសម្រាប់ដំឡើងនៅលើកុំព្យូទ័រដែលអាចប្រើត្រូវគ្នាជាមួយនឹងរូបិយប័ណ្ណជាច្រើនប្រភេទទៀតបាន។
  • Toshi – គឺជាកម្មវិធីផ្ញើសារ និងមានកាបូប Ethereum នៅក្នុងកម្មវិធីនោះដែរតែម្ដង ហើយវាក៏ជាមធ្យោបាយមួយដែលងាយស្រួលសម្រាប់ការចាប់ផ្ដើមវិនិយោគ Ethereum ផងដែរ។
  • Geth or Parity – គឺជាកាបូបនៅលើកុំព្យូទ័រដែលកុំព្យូទ័រនេះអនុវត្តបទបញ្ជាពេញលេញរបស់ Bitcoin ដោយវាធ្វើការរក្សាទុកនូវ blockchain របស់ Ethereum ទាំងអស់នៅលើកុំព្យូទ័រ។

[សម្រាប់សេចក្ដីសង្ខេបដោយខ្លីអំពីកាបូប Bitcoin សូមចុចទីនេះ]

តើខ្ញុំអាចធ្វើអ្វីបានខ្លះជាមួយនឹង Ether របស់ខ្ញុំ?​

នៅក្នុងអត្ថបទមុន យើងខ្ញុំបានរៀបចំជាបញ្ជីនូវទីកន្លែងមួយចំនួនដែលទទួលយក Bitcoin នៅក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃទីកន្លែងទាំងនោះ ទោះបីជាមិនទាំងអស់ ក៏នឹងទទួលយក Ether  ជាមធ្យោបាយនៃការទូទាត់ប្រាក់ផងដែរ។ ខាងក្រោមនេះគឺជាបញ្ជីនៃគំនិតមួយចំនួនស្ដីពីថាតើអ្វីខ្លះដែលលោកអ្នកអាចធ្វើបានជាមួយនឹងរូបិយប័ណ្ណ Ether។

  • ចាយវាយ Ether របស់លោកអ្នកនៅក្នុងប្រទេសកម្ពុជា
  • ប្រើប្រាស់ TenX ។ បច្ចុប្បន្ននេះ TenX  គឹជាគម្រោងមួយក្នុងចំណោមគម្រោង Ethereum ដែលគួរឲ្យចាប់អារម្មណ៍បំផុត។ TenX ផ្ដល់ជូនលោកអ្នកនូវសមត្ថភាពដើម្បីចាយវាយ cryptocurrencies របស់លោកអ្នក នៅទីកន្លែងណាក៏បាន ឲ្យតែទីនោះទទួលយក VISA កាត។
  • ទិញ Token។ ប្រើប្រាស់បានជាមួយក្រុមហ៊ុននិងគម្រោងទាំងឡាយណាដែលកំពុងតែដំណើរការផ្អែកលើប្រព័ន្ធប្រតិបត្តិការ Ethereum នេះ។
  • បង្កើត Token។ ក្នុងឋានៈជាអ្នកបង្កើត នោះលោកអ្នកអាចពង្រាយកិច្ចសន្យាឆ្លាតវៃរបស់លោកអ្នកនៅលើបណ្ដាញ Ethereum បាន។

 

លោកអ្នកមុខជាយល់បានខ្លះហើយ! ឥឡូវនេះ លោកអ្នកអាចយល់បានអំពីមូលដ្ឋានគ្រឹះនៃ Ethereum និងបច្ចេកវិទ្យាដែលពាក់ព័ន្ធជាមួយនឹងវាហើយ។

ប្រសិនបើលោកអ្នកមានសំនួរណាមួយ សូមផុស្តិ៍វានៅខាងក្រោមនេះ។ ឬកាន់តែប្រសើរនោះ​សូមដោនឡូតកម្មវិធី Toshi រួចហើយផ្ញើសារដោយផ្ទាល់មកយើងខ្ញុំតាមរយៈអាសយដ្ឋាន @cryptoasia និង@samuel។ Toshi គឺជាកម្មវិធីផ្ញើសារ ល្អដូចគ្នានឹងកាបូប Ethereum ដែលសម្រាប់ផ្ទេរប្រាក់យ៉ាងឆាប់រហ័ស និងងាយស្រួលដូច្នោះដែរ។ យើងខ្ញុំសូមផ្ដល់ជាយោបល់ឲ្យលោកអ្នកប្រើប្រាស់វា។