មូលដ្ឋានគ្រឹះនៃកម្មវិធី Bitcoin នៅក្នុងប្រទេសកម្ពុជា: ការជ្រើសរើសកម្មវិធី Bitcoin Wallet

This post is also available in: English

bitcoin-wallet cambodia

[ក្រុមហ៊ុន CryptoAsia កំពុងបោះពុម្ពផ្សាយអត្ថបទជាច្រើន ដើម្បីជួយដល់ប្រជាជនកម្ពុជាចាប់ផ្ដើម​ប្រើប្រាស់កម្មវិធី Bitcoin ។ នៅក្នុងអត្ថបទដំបូងខាងក្រោមនេះ យើងខ្ញុំសូមណែនាំកម្មវិធី Bitcoin wallets ដ៏ពេញនិយម​បំផុត ដែលលោកអ្នកគួររក្សាទុក bitcoin របស់លោកអ្នក។]

 

ការណែនាំកម្មវិធី Bitcoin Wallet

ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកបានស្គាល់ពីកម្មវិធី bitcoin និង ដំណើរការរបស់វាតិចតួចបំផុត ដូចនេះ ដល់ពេលដែលត្រូវចេះពីរបៀបដំណើរការប្រកបដោយ​សុវត្ថិភាពក្នុងកម្មវិធី Bitcoin wallet

មុនពេលចាប់ផ្ដើម អ្នកត្រូវដឹងពីមូលដ្ឋានគ្រឹះ 2 របស់ bitcoin

មូលដ្ឋានគ្រឹះទីមួយ ប្រសិនបើអ្នកមិនមាន ពាក្យគន្លឹះផ្ទាល់ខ្លួន អ្នកនឹងមិនមានគណនី Bitcoin ផ្ទាល់​ខ្លួនឡើយ។ នៅពេលដែល អ្នកប្រាប់ ពាក្យគន្លឹះផ្ទាល់ខ្លួន ដល់ជនទីបី ដូចនេះមិនមានការធានាថា គណនី bitcoin របស់អ្នកនឹងមានសុវត្ថិភាពនោះទេ ។ ផ្អែកលើហេតុផលនេះ យើងខ្ញុំសូមណែនាំថា មានតែកម្មវិធី wallets ប៉ុណ្ណោះដែលធ្វើឱ្យអ្នកអាចគ្រប់គ្រងផ្ដាច់មុខទៅលើ ពាក្យគន្លឹះសម្ងាត់នៃ​គណនី bitcoin របស់អ្នកបាន។

មូលដ្ឋានគ្រឹះទីពីរ ប្រសិនបើអ្នកមិនបានចម្លងទុកនូវ ពាក្យគន្លឹះឯកជន របស់អ្នកទេ លោកអ្នកនឹងមិន អាចចូលទៅកាន់គណនី bitcoin បានឡើយ ហើយបន្ទាប់មក គណនី bitcoin របស់អ្នកនឹងត្រូវបាន​លុបចេញជារៀងរហូត។ ការចម្លងទុកគណនី bitcoin wallet របស់អ្នក មានភាពងាយស្រួល និងមាន សារៈសំខាន់ក្នុងដំណាក់កាលដំបូង មុននឹងលោកអ្នកក្លាយជា អ្នកប្រើប្រាស់ ដ៏សកម្មម្នាក់ ។ ព័ត៌មាន​ស្ដីពីការរក្សា និង ចម្លងទុកនេះ មាននៅលើគេហទំព័រនៃក្រុមហ៊ុនផ្ដល់កម្មវិធី wallet ដែលអ្នកបាន​ជ្រើសរើស។

ដូចនេះ ចាប់ផ្ដើម!

គេហទំព័រ Blockchain.info

គេហទំព័រ Blockchain.info ជាគេហទំព័រល្បីយូរមកហើយ និង ជាក្រុមហ៊ុនផ្ដល់គណនី Bitcoin ដែលមានការទទួលស្គាល់បំផុត ។ សេវាកម្មរបស់ក្រុមហ៊ុននេះ គឺធ្វើឱ្យលោកអ្នកអាចចូលទៅគណនី bitcoin wallet របស់ខ្លួនតាមទូរស័ព្ទដៃ និង កុំព្យូទ័រក្នុងពេលដំណាលគ្នា ដោយមិនចាំបាច់រក្សាទុក ពាក្យគន្លឹះសម្ងាត់ របស់អ្នកនៅលើប្រព័ន្ធកុំព្យូទ័រសឺវើរ របស់ក្រុមហ៊ុនឡើយ។

ការចូលទៅកាន់កម្មវិធី bitcoin wallet នៅលើ cloud ជារឿងងាយស្រួលមួយ ប៉ុន្តែប្រសិនបើ​ប្រព័ន្ធ​សឺវើរនៃគេហទំព័រនេះ មិនបានភ្ជាប់អ៊ិនធឺណិត ឬ គណនី Blockchain របស់អ្នកមានបញ្ហា ដូចនេះ អ្នកនឹងមិនអាចចូលទៅកាន់គណនី bitcoin របស់អ្នកបានឡើយ ។ សូមកុំបារម្ភ ប្រសិនបើអ្នកបាន​ចម្លងទុកនូវ ពាក្យគន្លឹះសម្ងាត់ របស់អ្នក ដូចនេះ គណនី bitcoin របស់អ្នកអាចនឹងប្រើប្រាស់បានវិញ បើទោះបីជា គេហទំព័រ Blockchain មិនអាចបើកចូលបានរហូតក្ដី ។ ត្រូវធានាថា លោកអ្នកបាន​កំណត់ ពាក្យសម្ងាត់ដ៏ខ្លាំងមួយ សម្រាប់គណនីរបស់អ្នក និង បានបើក authentication 2-factor (2fa) ។ ការណែនាំលម្អិត និង ភាពងាយស្រួលក្នុងការចម្លងទុក និង 2fa មានលើគេហទំព័រ blockchain.info។

កម្មវិធី Electrum

កម្មវិធី Electrum មានរូបរាងសាមញ្ញ ប៉ុន្តែសម្បូរទៅដោយលក្ខណៈពិសេសៗ ស្អាត ដែលជាបណ្ដុំនៃ​មុខងាររបស់កម្មវិធី wallet ជាច្រើន ។ មិនដូចទៅនិង App Blockchain កម្មវិធី Electrum គឺជា app ដែលមានតែមួយគត់ដែលមានសម្រាប់ទូរសព័្ទ ឬ កុំព្យូទ័ររបស់អ្នក និង មិនត្រូវការគណនីផ្សេងនៅក្នុង cloud នោះទេ ។ ដោយសារតែចំណុចនេះ អ្នកគួរតែទាញយក wallet ដាក់នៅលើឧបករណ៍ណាមួយ (ដូចជាទូរស័ព្ទ ឬ កុំព្យូទ័រជាដើម) ដែលអ្នកគ្រោងប្រើ bitcoin ជាប្រចាំ។

app Electrum នៅលើទូរស័ព្ទវៃឆ្លាត គឺជាវិធីសាស្រ្ត ងាយ​ស្រួល និង រហ័សមួយដើម្បីប្រើប្រាស់ គណនី bitcoin របស់លោកអ្នកតាមទីកន្លែងដែលអ្នកនឹងទៅ ។ ការប្រើ​ប្រាស់ app Electrum នៅលើ​កុំព្យូទ័រ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បី​ប្រើ​ប្រាស់ bitcoin ពីកុំព្យូទ័ររបស់លោកអ្នក។

ដោយមិនគិតពី​ឧបករណ៍​ដែលអ្នកបានជ្រើសរើសដើម្បីប្រើ​ Electrum វាមានសារៈសំខាន់ណាស់ដែល​ថា អ្នកត្រូវកត់ទុកពាក្យ​ចាប់ផ្ដើមដែលមានចំនួន 12 ពាក្យ wallet seed នៅលើក្រដាស រួចរក្សាទុកឱ្យបានត្រឹមត្រូវ ។ លោកអ្នកនឹងត្រូវ​បានតម្រូវឱ្យធ្វើដូច្នេះ នៅពេលដែលលោកអ្នកបង្កើតកម្មវិធី wallet ជាលើកដំបូង ។ ប្រសិនបើគណនីរបស់​លោកអ្នកត្រូវបានគេលួច ឬ ទូរស័ព្ទរបស់លោកអ្នកបាត់/បែក សូមកុំបារម្ភ ។ លោកអ្នកអាចបាន ពាក្យគន្លឹះផ្ទាល់ខ្លួន របស់អ្នកមក​វិញយ៉ាងងាយស្រួលពីគេហទំព័រ ដែលលោកអ្នក​បានប្រើដើម្បីបង្កើតកម្មវិធី wallet (សូមកត់ត្រាវាទុក!)

កម្មវិធី Bitcoin Core

ចាប់តាំងពីកម្មវិធី bitcoin ត្រូវបានបង្កើតឡើងជាលើក​ដំបូង ក្រុមការងារបង្កើត bitcoin core បាន​នឹងកំពុងយកចិត្តទុកដាក់ថែរក្សាលេខកូដ នៃប្រព័ន្ធ​សូហ្វវែរបស់កម្មវិធី wallet ដើម ។ វាជា wallet មួយដែលមានសុវត្ថិភាព និង ស្ថេរភាពបំផុតនៅលើពិភពលោក។

ការដាក់ឱ្យដំណើការកម្មវិធី bitcoin core ឱ្យបានពេញលេញនៅលើកុំព្យូទ័ររបស់អ្នក តម្រូវឱ្យលោក​អ្នកទាញយកនូវកម្មវិធី ប្រវត្តិនៃដំណើរការ bitcoin ជាប្រព័ន្ធទាំងមូល (ហៅថា blockchain) ។ ការ​ទាញយក blockchain នេះនឹងពន្យឺតដល់​ដំណើរការនៃបណ្ដាញគណនី bitcoin និង ធានាសុវត្ថិភាព​ដល់ប្រតិបត្តិការផ្ទាល់ខ្លួនរបស់លោកអ្នក ។ កម្មវិធីសូហ្វវែ Bitcoin Core គឺជាកម្មវិធីមួយដែលផ្អែក​ខ្លាំង​ទៅលើធនធាន ហេតុដូចនេះដោយសារតែបញ្ហាខាងលើ ប៉ុន្តែសូមកុំ​បណ្ដោយឱ្យបញ្ហានេះ បង្អាក់​ដល់ការប្រើប្រាស់របស់លោកអ្នក។

ជាទូទៅ សូមកុំភ្លេចបង្កើតពាក្យសម្ងាត់ដែលខ្លាំងមួយ និង រក្សាទុក ពាក្យគន្លឹះផ្ទាល់ខ្លួន របស់អ្នក​នៅលើឧបករណ៍ផ្សេង។

ក្រុមហ៊ុន Ledger & Trezor (Hardware Wallets)

មនុស្ស​ភាគច្រើនបានជ្រើសរើសការរក្សាទុកគណនី bitcoin របស់ពួកគេនៅលើឧបករណ៍សម្រាប់​កម្មវិធី wallet ដែលមិនមានតភ្ជាប់បណ្ដាញអ៊ីនធឺណិត ។ នេះជាជម្រើសដ៏ឆ្លាតវៃមួយ សម្រាប់អ្នក​​ដែលមានការព្រួយបារម្ភអំពីការលួច និង សុវត្ថិភាព ។ ប៉ុន្តែសូមកុំភ្លេចថា សូម្បីតែឧបករណ៍សម្រាប់​កម្មវិធី wallet នេះក៏ងាយនឹងរងគ្រោះផងដែរ

មានក្រុមហ៊ុនផលិតឧបករណ៍សម្រាប់កម្មវិធី wallet ធំៗចំនួនពីរ គឺក្រុមហ៊ុន Ledger និង Trezor។ ក្រុមហ៊ុនទាំងពីរនេះមិនទាន់មានវត្តមាននៅក្នុង​ប្រទេសកម្ពុជាទេ ប៉ុន្តែក្រុមហ៊ុន CryptoAsia សង្ឃឹម​នឹងមានការផ្លាស់ប្ដូរនាពេលឆាប់ៗ (សូមមើលទីនេះសម្រាប់ព័ត៌មានបន្ថែមដែលនឹងមាននៅពេល អនាគត) ។ ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកត្រូវបញ្ជាទិញឧបករណ៍នេះ ពីបរទេស។

 

ការសន្និដ្ឋាន

យើងខ្ញុំបានធ្វើការណែនាំដោយសង្ខេបអំពីកម្មវិធី bitcoin wallets ដែលពេញនិយម​បំផុត​នៅលើ​ពិភពលោក ។ ជាមួយនិងការស្រាវជ្រាវបន្ថែម លោក​អ្នកអាចត្រៀមខ្លួនសម្រាប់ការធ្វើដំណើរមួយនេះ​បាន ។ បន្ទាប់ពីដំឡើង និង ដាក់ឱ្យដំណើរការកម្មវិធី wallet ដែលលោកអ្នកបានជ្រើសរើស លោកអ្នកបានត្រៀមខ្លួនរួចរាល់ ក្នុងការទិញគណនី bitcoin សម្រាប់​ការប្រើប្រាស់លើកដំបូង ។ សូម​អបអរសាទរ និង មានសំណាងល្អ!

[សូមបញ្ចេញមតិដោយភាពថ្លៃថ្នូរ]

[សូមចុចភ្ជាប់នៅទីនេះ សម្រាប់ទទួលបានការធ្វើបច្ចុប្បន្នភាពស្ដីពី bitcoin នៅក្នុងប្រទេសកម្ពុជា]