Bitcoin កំពុងមាន​ប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា – ព្រឹត្តិប័ត្រព័ត៌មានទី 1 របស់ក្រុមហ៊ុន CryptoAsia

This post is also available in: English

riverside-cryptoasia

សូមស្វាគមន៍មកកាន់ប្រទេសកម្ពុជា! តម្លៃ bitcoin បានកើនឡើងមួយជាបីនៅក្នុងឆ្នាំនេះតែមួយ​ប៉ុណ្ណោះ ។ តើអ្នកបានកត់សម្គាល់ទេ?

សូមស្វាគមន៍មកកាន់ការបោះពុម្ពផ្សាយលើកដំបូងនៃព្រឹត្តិប័ត្ររបស់ក្រុមហ៊ុន CryptoAsia យើងបាន​ចងក្រងអំពីសកម្មភាព bitcoin នៅក្នុងព្រះរាជាណាក្រកម្ពុជាដ៏ស្រស់ផូផង់មួយនេះ។

ដើម្បីជាការចាប់ផ្ដើម យើងបានត្រួតពិនិត្យមើលមាតិកាសំខាន់ៗក្នុងពេលកន្លងមក ក្នុងឆ្នាំ 2017

ធនាគារជាតិ NBC យល់ព្រមចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Blochain

ព័ត៌មានធំបំផុតនៅក្នុងឆ្នាំនេះ គឺជាសេចក្ដីប្រកាសខែមេសា ដែលថា ធនាគារជាតិនៃកម្ពុជាបាន​យល់ព្រម​ចាប់ដៃគូជាមួយក្រុមហ៊ុនជប៉ុន Soramitsu ជាក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាថ្មីសម្រាប់ធនាគារ ។ មានការលើកឡើងថា កិច្ចព្រមព្រៀងនេះបានបើកដំណើរការ បច្ចេកវិទ្យា blockchain ក្នុងប្រតិបត្តិ​-ការរបស់ NBC និង ត្រូវបានព្យាករណ៍ថា bitcoin នឹងមានការទទួលស្គាល់យ៉ាងធំធេងនៅក្នុង​ប្រទេស​នេះ ។ ព័ត៌មានលម្អិត នឹងត្រូវបានបញ្ជាក់ នាពេលនេះ ហើយ យើងជឿជាក់ថា​ប្រាកដជាទទួលបាន​ដំណឹងកាន់តែច្រើនក្នុងពេលឆាប់ៗនេះ ។ យើងអាចមានឱកាសបង្កើតព្រឹត្តិការណ៍បញ្ចេញមតិដោយ​ផ្សាយបន្ដផ្ទាល់ជាមួយភាគីដែលពាក់ព័ន្ធ ។ សូមតាមដានជាបន្ត។

លោក Andreas M. Antonopoulos បានជួបសំណេះសំណាលនៅរាជធានីភ្នំពេញ

នៅខែកុម្ភៈ ឆ្នាំ 2017 ប្រទេសកម្ពុជាមានភ័ព្វសំណាងបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី អ្នកគាំទ្រដ៏ភក្ដី​បំផុតរបស់ Bitcoin នៅទីក្រុង Andreas M. Antonopoulos។  យើងមានអ្នកចូលរួមប្រមាណ 70 នាក់។  រូបភាពអាចមើលឃើញនៅទីនេះ។

ការកើនឡើងតម្លៃយ៉ាងលឿននៃ រូបីយប័ណ្ណឌីជីថល ក្នុងឆ្នាំ 2017

បន្ទាប់ពីសកម្មភាពរបស់ Bitcoin និង altcoin មានសភាពស្ងប់ស្ងាត់រយៈពេល 2 ឆ្នាំ បុគ្គលិកដ៏សកម្ម របស់ bitcoin បានមើលឃើញពីការឱ្យតម្លៃជាបន្តបន្ទាប់ខាងផ្នែករូបិយប័ណ្ណឌីជីថល ក្នុងឆ្នាំ 2016។

ឥឡូវនេះ យើងបានមកដល់ពាក់កណ្ដាលឆ្នាំ 2017 ដែលជាពេលវេលាដ៏ងាយស្រួលក្នុងការ​បំភ្លេច​តម្លៃរបស់ bitcoin ដែលបានកើនឡើងទ្វេដងកាលពីឆ្នាំមុន ។ កត្តាចម្បងដែលនាំឱ្យតម្លៃប្រែប្រួល​ គឺដូចជាការភ្នាល់ល្បែងមួយនៅក្នុងពិភពនៃ រូបិយប័ណ្ណឌីជីថល ។ សូមតាមដាន តម្លៃ Bitcoin ឱ្យបាន​ដិតដល់ សូមកុំព្រិចភ្នែក។

តើអ្នកចង់ ទិញ ឬ លក់ bitcoin នៅក្នុងប្រទេសកម្ពុជាដែរឬទេ? សម្រាប់តារាងស្ដីពីជម្រើស សូមចុច ទីនេះ

ចូលរួមជាមួយ សហគមន៍ Bitcoin នៅក្នុងប្រទេសកម្ពុជា

ដល់ពេលចាប់ផ្ដើម បង្កើតសហគមន៍របស់យើងហើយ ដោយសារតែភាពត្រចះត្រចង់របស់ bitcoin នៅក្នុងប្រទេសកម្ពុជា នឹងកើតមានឡើងក្នុងពេលអនាគត ។ អ្នកអាចចាប់ផ្ដើមចូលរួម ក្រុមបណ្ដាញ​សង្គមហេ្វសប៊ុក (Facebook) និង ក្រុមសម្រាប់បង្កើតការជួបប្រជុំ។ យើងរៀបចំព្រឹត្តិការណ៍ទាំងពីរ​នេះជារៀងរាល់ខែ ដើម្បីពិនិត្យឱ្យបានទៀងទាត់ និង ដើម្បីទទួលបានដំណឹងជាប្រចាំ ។ នៅក្នុង​ក្រុមហ៊ុន CryptoAsia យើងខ្ញុំតែងមានពេលវេលាជានិច្ច សម្រាប់​ចង្អុលបង្ហាញដល់លោកអ្នកពី​ទិសដៅដ៏ត្រឹមត្រូវរបស់យើងខ្ញុំ។

សូមមានសុវត្ថិភាព និង ភាពរីករាយក្នុងការធ្វើធ្វើជំនួញ នៅពេលខាងមុខ!