ក្រុមហ៊ុន CryptoAsia គឺជាប្រភពនៃបច្ចេកវិទ្យាថ្មីៗរបស់ bircoin នៅក្នុងប្រទេសកម្ពុជា

This post is also available in: English

cambodia bitcoin payment gateway

ដំណោះស្រាយគណនី bitcoin សម្រាប់ប្រទេសកម្ពុជា

ប្រទេសកម្ពុជាជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័ស នៅលើសកលលោក ។ ហេតុដូចនេះ យើងយល់ឃើញថា វាជាកន្លែងដ៏ល្អមួយ សម្រាប់បច្ចេកទេសដែលកំពុងមានការរីក​ចម្រើនឆាប់រហ័សបំផុតរបស់ពិភពលោក។

ក្រុមហ៊ុន CrytoAsia គឺជាប្រភពនៃបច្ចេកវិទ្យា និង ការបង្កើតថ្មីៗផ្នែករូបិយប័ណ្ណឌីជីថលសម្រាប់​ប្រទេសកម្ពុជា ។ យើងផ្ដល់នូវសេវាកម្មទូទាត់ទឹកប្រាក់តាម bitcoin សេវាកម្មប្ដូរប្រាក់តាម bitcoin និង បច្ចេកវិទ្យាថ្មីៗផ្សេងៗទៀត។

វិធីទូទាត់ប្រាក់របស់ក្រុមហ៊ុន CryptoAsia

វិធីទូទាត់ប្រាក់តាម bitcoin របស់ក្រុមហ៊ុន CryptoAsia ធ្វើឱ្យលោកអ្នកអាចទទួលបានគណនី bitcoin នៅក្នុងប្រទេសកម្ពុជា និង អាចទូទាត់ជាប្រាក់ដុល្លារ។

វិធីទូទាត់ប្រាក់របស់យើងខ្ញុំ ត្រូវបានបង្កើតឡើងនៅលើ Mycelium Gear ដែលជាកម្មវិធីងាយ​ស្រួលប្រើប្រាស់បំផុត ក្នុងចំណោមកម្មវិធីដែលដូចគ្នា ។ គេអាចផ្លាស់ប្តូរវាទៅតាមតម្រូវការនៃការធ្វើ​អាជីវកម្មក្នុងលក្ខណៈណាមួយ រួមបញ្ចូលការលក់តាមអ៊ីនធឺណិត ក្រុមហ៊ុនផ្ដល់សេវាកម្ម អង្គការ​មនុស្សធម៌ និង សូម្បីតែអ្នកបង្កើតគេហទំព័រប្លក់ (Blog)ក៏ដោយ។

យើងបានស្វែងរកដំណោះស្រាយក្នុងការទូទាត់ប្រាក់តាម bitcoin ដើម្បីតម្រូវទៅតាមតម្រូវការនៃការ​ធ្វើពាណិជ្ជកម្មរបស់លោកអ្នក ។​ ដំណោះស្រាយរបស់យើង មានលក្ខណៈទន់ភ្លន់ ស្របតាមអ្នកបញ្ជា​ទិញ និង ត្រូវបានបញ្ចូលជាមួយនិងកម្មវិធីដែលមានស្រាប់។

ការសម្រេចចិត្តក្នុងការទូទាត់ប្រាក់តាម bitcoin មិនមែនមានភាពងាយស្រួលនោះទេនៅក្នុង​ប្រទេស​កម្ពុជា។

ការប្ដូរប្រាក់តាម Bitcoin របស់ក្រុមហ៊ុន CryptoAsia

តើអ្នកបានសម្គាល់ថា មានភាពលំបាកអ្វីខ្លះក្នុងការទិញតាម bitcoin នៅប្រទេសកម្ពុជា? ក្រុមហ៊ុន CryptoAsia កំពុងធ្វើដំណើរការនេះឱ្យកាន់តែមានភាពងាយស្រួល។

ក្នុងពេលបច្ចុប្បន្ននេះ កម្មវិធីប្តូរប្រាក់តាមគណនី bitcoin របស់ក្រុមហ៊ុន CryptoAsia កំពុងត្រូវបាន​បង្កើតឡើង។ វាជាវិធីសាស្រ្តមួយដ៏មានសុវត្ថិភាព និង ទំនុកចិត្ត ក្នុងការទិញ និង លក់តាម Bitcoin នៅក្នុងប្រទេសកម្ពុជា។

យើងរំពឹងថា នឹងចេញកម្មវិធីឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ ។ សូមតាមដាន ទំព័រ របស់យើងដើម្បី​ទទួលបានព័ត៌មានថ្មីៗនិង ចុចភ្ជាប់ទៅកាន់ព្រឹត្តិប័ត្រព័ត៌មានរបស់យើង តាមរយៈ តំណភ្ជាប់ នេះ

ការពិគ្រោះយោបល់ និង ការវិវត្តន៍

ក្រុមការងាររបស់យើងខ្ញុំ កំពុងធ្វើការងារទាក់ទងនិងកម្មវិធី រូបិយប័ណ្ណឌីជីថល អស់​រយៈពេលជាច្រើន​ឆ្នាំមកហើយ ។ វាជាពេលវេលាដ៏សក្តិសមសម្រាប់ប្រទេសកម្ពុជា ក្នុងការបញ្ចូលបច្ចេកទេសទាំងនេះ​ ហើយ ក្រុមហ៊ុន CrytoAsia កំពុងនាំមុខគេក្នុងវិស័យនេះ។

ក្រុមហ៊ុនយើងខ្ញុំតែងមានពេលវេលាជានិច្ច ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែល bitcoin អាចជួយលោក​អ្នក និង អាជីវកម្មរបស់លោកអ្នក ។ ប្រសិនបើអ្នក មានចម្ងល់ណាមួយអំពីបច្ចេកវិទ្យា bitcoin ឬ សេវាកម្មរបស់ក្រុមហ៊ុន CryptoAsia សូមទូរសព័្ទ ឬ អ៊ីម៉ែល មកយើងខ្ញុំដើម្បីរៀបចំកិច្ចពិភាក្សាមួយ។

ក្រុមហ៊ុន CryptoAsia គឺជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែក bitcoin របស់លោកអ្នកនៅប្រទេស​កម្ពុជា។