វិធីសាស្រ្តកំពូលៗទាំង 7 ដើម្បីទិញតាមគណនី Bitcoin នៅក្នុងប្រទេសកម្ពុជា

This post is also available in: English

How to Buy Bitcoin Cambodia

មានវិធីជាច្រើន ដើម្បីទិញតាម Bitcoin នៅប្រទេសកម្ពុជា។ វិធីទាំងនេះភាគច្រើន តម្រូវឱ្យអ្នកទិញទៅជួបជាមួយអ្នកលក់ដោយផ្ទាល់ រួចដូរជាលុយ ។ អ្នកដូរលុយមួយចំនួន ទទួលយកការផ្ទេរលុយតាមរយៈ Wing និង Truemoney។

ក្រុមហ៊ុន CryptoAsia បានបង្កើតតារាងស្ដីពីជម្រើសល្អៗ (ដូចខាងក្រោម) ជាមួយនិងការពិពណ៌នាលម្អិតពីជម្រើសនីមួយៗ

1. ភ្នាក់ងារ Bitcoins ក្នុងតំបន់

គេហទំព័រ Localbitcoins.com ត្រូវបានប្រើប្រាស់ជាលក្ខណៈអន្តរជាតិ ដើម្បីឱ្យអ្នកលក់ និង អ្នកទិញតាម bitcoins ជួបគ្នា ។ មានមូលដ្ឋាននៅក្នុងប្រទេសហ្វាំងឡង់ ក្រុមហ៊ុនបានចាប់ដំណើរការចាប់ពីឆ្នាំ 2012 និង ទទួលបានកេរ្តិ៍ឈ្មោះដ៏សក្ដិសម ដោយសារតែការទុកចិត្ត។

ជាទូទៅ អ្នកប្រើ bitcoin គួរទុកគណនី bitcoins របស់ខ្លួននៅលើឧបករណ៌ណាមួយ ដែលពួកគេអាចប្រើប្រាស់បានដោយផ្ទាល់ជាមួយ ពាក្យគន្លឹះផ្ទាល់ខ្លួន ដែលត្រូវបានរក្សាទុកនៅលើឧបករណ៌រក្សាទុកផ្សេងទៀត ។ កម្មវិធី Wallet របស់ជនទីបីធ្លាប់មានប្រវត្តិត្រូវបានគេលួច ឬ បិទមិនឱ្យអ្នកប្រើប្រាស់ចូលបាន ។ ទោះជាយ៉ាងនេះក៏ដោយ ភ្នាក់ងារ Bitcoins ក្នុងតំបន់ នឹងផ្ដល់នូវគណនី wallet នៅក្នុងប្រព័ន្ធអ៊ិនធឺណិតដែលគួរឱ្យទុកចិត្តបំផុតមួយ ។ ប្រព័ន្ធទូទាត់ប្រាក់របស់ ភ្នាក់ងារទាំងនោះ អាចជាសេវាកម្មប្ដូរប្រាក់តាមប្រព័ន្ធអ៊ិនធឺណិតដ៏ល្អបំផុតមួយ។

ការបើកគណនីមួយ មានភាពងាយស្រួល និង រហ័ស ។ ស្វែងរកបញ្ជីឈ្មោះនៅក្នុងប្រទេស កម្ពុជា រួចធ្វើប្រតិបត្តិការជាមួយ ភ្នាក់ងារប្ដូរប្រាក់ក្នុងតំបន់ណាម្នាក់ ។ ផ្ទៃនៃផ្ទាំងជជែកគ្នា មានភាពងាយស្រួលក្នុងការជជែកគ្នាជាមួយ ភាគីម្ខាងទៀត ហើយ ប្រព័ន្ធទូទាត់ប្រាក់ ត្រូវធានាឱ្យប្រាកដថា គាត់មាន bitcoin ចង់លក់ ។ ត្រូវមើលការឆ្លើយតបរបស់ អ្នកធ្វើប្រតិបត្តិការ មុនពេលធ្វើប្រតិបត្តិការ រួច ទុកចម្លើយឱ្យយើងខ្ញុំអំពីការជួបប្រទះរបស់អ្នក បន្ទាប់ពីធ្វើប្រតិបត្តិការចប់។

2. Remitano

ប្រសិនបើភ្នាក់ងារ bitcoins ក្នុងតំបន់ជាវិធីសាស្រ្តមួយដែលមានការពេញនិយមសម្រាប់ជនបរទេសក្នុងការធ្វើប្រតិបត្តិការ bitcoin ក្នុងប្រទេសកម្ពុជា ដូចនេះ គេហទំព័រ Remitano.com ក៏ទទួលបានកេរ្តិ៍ឈ្មោះដូចនេះដែរសម្រាប់ប្រជាជនកម្ពុជា។

ស្ថិតក្នុងឆ្នាំទី 3 របស់ខ្លួន ការដូរប្រាក់តាមអ៊ិនធឺណិត បានរីកចម្រើនយ៉ាងឆាប់រហ័ស មានការពេញនិយម និង ទទួលបានកេរ្តិ៍ឈ្មោះ ។ ដូចគ្នាទៅនិងភ្នាក់ងារ bitcoins ក្នុងតំបន់ដែរ កម្មវិធី Remitano ផ្ដល់នូវ wallet មួយតាមអ៊ីនធឺណិត ដែលជាយន្តការសម្រាប់ធ្វើប្រតិបត្តិការទូទាត់ប្រាក់ និង ផ្ដល់នូវសេវាកម្មដោះស្រាយបញ្ហាដែលកើតឡើងនានា ។ ត្រួតពិនិត្យលក្ខណៈនៃការផ្ញើប្រាក់ជាលក្ខណៈអន្តរជាតិផងដែរ។

កម្មវិធី Remitano គឺជាសេវាកម្មប្តូរប្រាក់តាម bitcoin តែមួយគត់នៅក្នុងបញ្ជីនេះ ដែលក្រុមហ៊ុន CryptoAsia មិនបានប្រើជាលក្ខណៈផ្ទាល់ខ្លួនទេ ។ ទោះជាយ៉ាងនេះក្ដី វាហាក់ដូចជាមិនទំនងដែលត្រូវមានហេតុផលដើម្បីបញ្ជៀសការប្រើប្រាស់សេវាកម្មនេះឡើយ ។ ជាមួយនិងវិធីសាស្រ្តផ្សេងក្នុងការធ្វើប្រតិបត្តិការតាម bitcoin ការស្រាវជ្រាវ និង ការឈ្លាសវៃ គឺជាការការពារជំហានដំបូងទល់និងភាពមិនត្រឹមត្រូវ។

3. ហាងកាហ្វេ Coin Café រាជធានីភ្នំពេញ

ហាងកាហ្វេ Coin café គឺជាភោជនីដ្ឋានដំបូងគេ និង តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលយក bitcoin សម្រាប់ធ្វើការទូទាត់ ។ កាន់ទូរស័ព្ទឆ្លាតវៃរបស់អ្នក ចូលញាំអាហារដែលចូលចិត្ត និង ទូទាត់ប្រាក់ដោយផ្ទាល់ទៅតាមអាសយដ្ឋាន bitcoin របស់អ្នក។

ក្នុងពេលអតីតកាល ហាងកាហ្វេ Coin Café គឺជាទីតាំងដ៏ល្អមួយសម្រាប់ធ្វើប្រតិបត្តិការ bitcoin នៅក្នុងប្រទេសកម្ពុជា ។ ទោះជាយ៉ាងនេះក្ដី នាពេលបច្ចុប្បន្ន ការធ្វើប្រតិបត្តិការនេះ មិនសូវមានការគាំទ្រច្រើននោះទេ ដោយសារតែ ម្ចាស់កម្មវិធីនេះ​មិនបានផ្គត់ផ្គង់ដល់ការធ្វើរូបិយប័ណ្ណឌីជីថលឱ្យបានទៀងទាត់នោះទេ ។ ប្រសិនបើលោកអ្នកចង់ធ្វើប្រតិបត្តិការណាមួយ សូមទូរស័ព្ទ ឬ អ៊ីម៉ែល មកជាមុន មុនពេលអ្នកចេញដំណើរ។

4. ភ្នាក់ងារ Mekong Monkey

Mekong Monkey គឺជាភ្នាក់ងារដែលពេញចិត្តនិងសេវាកម្ម bitcoin ដែលរស់នៅខេត្តកំពង់ចាម ។ អាជីវកម្មរបស់គាត់មានឈ្មោះថា moniker Konkee ស្ថិតក្នុងបញ្ជីភ្នាក់ងារ​ Bitcoins ក្នុងតំបន់ សេវាកម្មរបស់គាត់មាននៅក្នុងគេហទំព័ររបស់គាត់ bitcoincambodia.co

ប្រតិបត្តិកររូបនេះ ទទួលបានទំនុកចិត្ត និង បង្កើតនូវអត្ថន័យល្អៗជាច្រើនស្ដីពី cryptocurrencies និង ប្រទេសកម្ពុជា ។ សម្រាប់ព័ត៌មានលម្អិត សូមចូលគេហទំព័ររបស់គាត់។

5. គេហទំព័រ Bitcoincambodia.com

គេហទំព័រ Bitcoincambodia.com អាចមានសិទ្ធិទទួលឈ្មោះជា កម្មវិធីប្តូរប្រាក់តាម bitcoin ដែលមានអាយុកាលច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ។ សូមកុំច្រឡំជាមួយគេហទំព័រ bitcoincambodia.co (សូមមើលខាងលើ) ។​ ភ្នាក់ងារប្រតិបត្តិការការប្តូរប្រាក់ផ្ដាច់មុខនេះ រស់នៅខេត្តព្រះសីហនុ និង ទទួលបានកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់។

6. ក្រុមការងារក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook)

ក្រុមការងារ bitcoin ក្នុងបណ្ដាញសង្គមហេ្វសប៊ុកធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា មានសមាជិកប្រមាណ 200 នាក់ ភាគច្រើនជាអ្នកទិញ និង អ្នកលក់ដ៏សកម្ម ។ ទោះជាយ៉ាងនេះក្ដី អ្នកនឹងមិនទទួលបានការពារក្នុងការទូទាត់ដែលផ្ដល់ដោយ សេវាកម្មទូទាត់ប្រាក់ដ៏ជំនាញណាមួយនោះទេ ប្រតិបត្តិករភាគច្រើនពឹងផ្អែកទៅលើកេរ្ដិ៍ឈ្មោះរបស់ខ្លួន នៅក្នុងសហគមន៍ដ៏តូចមួយនេះ ។ សូមស្នើសុំសមាជិកភាពពី អ្នកសម្របសម្រួលក្រុម រួចបង្ហោះសំណើនៅក្នុងប្រអប់សារ។

Follow CryptoAsia on Facebook to get updates on Bitcoin exchanges and join our Facebook community here.

7. ការប្ដូរប្រាក់ជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធអ៊ិនធឺណិត

វិធីសាស្រ្តដ៏គួរឱ្យទុកចិត្តបំផុតក្នុងការលក់ ឬ ទិញតាម bitcoin នៅក្នុងប្រទេសកម្ពុជា គឺការបើកគណនីមួយដែលមានការប្ដូររូបិយប័ណ្ណឌីជីថលជាលក្ខណៈអន្តរជាតិ។

មានភ្នាក់ងារប្ដូររូបិយប័ណ្ណល្បីៗជាច្រើនតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា ។ មិនដូចនិងជម្រើសទាក់ទងគ្នាទៅវិញទៅមកដែលមានក្នុងបញ្ជីខាងលើ ភ្នាក់ងារប្តូរប្រាក់ទាំងនេះ ត្រូវគ្រប់ គ្រងអត្តសញ្ញាណដែលបានផ្ដល់ឱ្យ ដើម្បីបង្កើតគណនីមួយ និង កាន់តែទំនងជាងនេះទៀត អាចជាគណនីធនាគារមួយ ដើម្បីបញ្ចូលទឹកប្រាក់ទៅក្នុងគណនីនោះ។

ក្រុមហ៊ុន CryptoAsia មិនមានសិទ្ធិណែនាំភ្នាក់ងារប្តូរប្រាក់ឯកជនណាមួយឡើយ ប៉ុន្តែ មានភ្នាក់ងារល្អៗជាច្រើននៅតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើការស្រាវជ្រាវ (សូមចុច ទីនេះ ទីនេះ និង ទីនេះ)។ យើងខ្ញុំអាចរកមើលភ្នាក់ងារប្ដូរប្រាក់នៅតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើជាជម្រើសឱ្យច្រើន នៅពេលក្រោយ។​

 

តើអ្នកចេះពីរបៀបធ្វើប្រតិបត្តិការ bitcoin ឱ្យកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជាដែរឬទេ? សូមបញ្ចូលតំណរភ្ជាប់ ឬ បញ្ចេញមតិក្នុងប្រអប់ខាងក្រោម។


One thought on “វិធីសាស្រ្តកំពូលៗទាំង 7 ដើម្បីទិញតាមគណនី Bitcoin នៅក្នុងប្រទេសកម្ពុជា

Comments are closed.