ទីកន្លែងកំពូលៗដែលត្រូវទូទាត់តាមគណនី bitcoin នៅក្នុងប្រទេសកម្ពុជា

This post is also available in: English

Phnom penh bitcoin payment gateway and bitcoin exchange

អាជីវកម្មដែលទទួលយកគណនី Bitcoin នៅក្នុងប្រទេសកម្ពុជា

លោកអ្នកកំពុងរស់នៅក្នុងប្រទេសកម្ពុជា លោកអ្នកកំពុងមានមន្ទិលទៅលើកម្មវិធីដែលសម្បូរទៅ ដោយទីផ្សារ Cryptocurrency ។ ឥឡូវនេះ លោកអ្នកកំពុងមានបញ្ហាជាមួយនិងគណនី​ Bitcoin និង មិនថាត្រូវធ្វើការទូទាត់នៅកន្លែងណា ។ ជូនចំពោះអ្នកអានជាទីមេត្រី សូមកុំមានការបារម្ភ ក្រុមហ៊ុន CryptoAsia បានបង្កើតបញ្ជីប្រាប់ពីទីកន្លែងកំពូលៗ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការទូទាត់តាម​ bitcoin (ចាប់ពីខែសីហា ឆ្នាំ 2017) ។ ដោយត្រូវបានរៀបចំទៅតាមទីក្រុង និង ដោយមិនមានការ​បញ្ជាក់ជាពិសេសណាមួយ ទីកន្លែងទាំងនោះមានដូចខាងក្រោម

រាជធានីភ្នំពេញ

ក្លឹប Riverking Poker

ប្រសិនបើ ទីផ្សារ cryptocurrency មិនអាចធ្វើឱ្យលោកអ្នកមានការពេញចិត្តគ្រប់គ្រាន់នោះទេ សូម​ទៅកាន់ក្លឹប Riverking Poker ។ ទីតាំងនៅក្នុងរាជធានីភ្នំពេញ ផ្ដល់​នូវសេវាកម្មជាច្រើនដូចជា ការប្រកួតកីឡា កម្មវិធីជាទូទាត់ជាសាច់ប្រាក់ និង សេវាកម្មផ្សេងទៀត ។ លោកអ្នកអាចដាក់ប្រាក់ទៅ​ក្នុងគណនីរបស់លោកអ្នកជាមួយ BTC ឬ ETH។

ក្រុមហ៊ុន Angkor Bloom Travel & Tour

បង្កើតផែនការធ្វើដំណើរកម្សាន្តនាពេលអនាគត ជាមួយ ក្រុមហ៊ុន Angkor Bloom ។ ភ្នាក់ងារ​ទេសចរណ៍ អាចរៀបចំដំណើរកម្សាន្ត និង ទេសចរណ៍ដល់លោកអ្នក នៅគ្រប់ទីកន្លែងនៅក្នុង​ព្រះរាជា​ណាចក្រកម្ពុជា និង ជួយលោកអ្នកកក់សំបុត្រក្នុងការរៀបចំធ្វើដំណើរចាកចេញ (ប៉ុន្តែហេតុអ្វីបានជា​អ្នកចង់ចាកចេញ?) ។ នៅទីនេះ ក្រុមហ៊ុន BTC ត្រូវបានទទួលស្គាល់ប្រកបដោយមោទនភាព។

ហាងកាហ្វេ Coin Café

តើត្រូវឈប់នៅម្ដុំ សារៈមន្ទីរគុកទួលស្លែង ក្នុងដំណើរកម្សាន្តរបស់អ្នកទៅរាជធានីភ្នំពេញដែរឬទេ? សូមកុំភ្លេចភោជនីយដ្ឋានដែលទទួលយកគណនី bitcoin តែមួយប៉ុណ្ណោះនៅក្នុងទីក្រុងនេះ ។ ឆ្ងាយ​បន្ដិចពីសារមន្ទីរ អ្នកអាចនឹងឃើញ ហាងបាយខ្មែរ និង អឺរ៉ុបដ៏ឆ្ងាញ់ពិសារមួយចំនួន ដែលមានតម្លៃ​សមរម្យ (ដែលទទួលយក bitcoin!)

ខេត្តសៀមរាប

ភោជនីយដ្ឋាន AngkorHub

ប្រសិនបើអ្នកគិតថា ខ្លួនឯងជាជនពនាចរសម័យឌីជីថល ដូចនេះ វាជាឱកាសល្អសម្រាប់លោកអ្នក ដែលបានឮពីទសន្សនីយភាពនៅខេត្តសៀមរាប ។ នៅចំណុចកណ្ដាលនៃខេត្តនេះ មានភោជនីយដ្ឋាន​មួយឈ្មោះ Angkor Hub ដែលមានទីកន្លែងសម្រាប់បំពេញការងារ ជាទីកន្លែងដែលលោកអ្នកអាច​បង់ប្រាក់សម្រាប់កន្លែងបំពេញការងារណាមួយ ការិយាល័យ ឬ ផ្ទះសំណាក់ដោយប្រើរូបិយប័ណ្ណ​ឌីជីថលដែលលោកអ្នកពេញចិត្ត។

ភោជនីយដ្ឋាន MAOM

ប្រសិនបើលោកអ្នកឃ្លាន នៅក្នុងក្រុងសៀមរាប អ្នកអាចធ្វើដំណើរទៅ ភោជនីដ្ឋាន MAOM ។ ជា​ភោជនីយដ្ឋានមួយដែលទើបនឹងចាប់ផ្ដើមបង្កើតឡើង ដោយសហការណ៍ជាមួយ អង្គការក្នុងស្រុកមិន​រក​ប្រាក់ចំណេញមួយ ក្នុងគោលបំណងបង្កើនជីវភាពរស់នៅរបស់យុវជនជនបទ។

ខេត្តកំពត/កែប

ផ្ទះសំណាក់ Auberge du Soleil

ប្រសិនបើអ្នក ចង់បានពេលវេលាសម្រាកសមល្មមឆ្ងាយពីរាជធានីភ្នំពេញ ដែលពោរពេញដោយសកម្ម​ភាពមមាញឹក អ្នកអាចទៅសម្រាកនៅ Auberge du Soleil ខេត្តកំពត ។ ការសម្រាក និង ការបម្រើ​អាហារពេលព្រឹក មាននៅក្នុងភោជនីយដ្ឋាន និង បារដ៏គួរឱ្យពេញចិត្ត ហើយជាពិសេសជាងនេះទៀត អ្នកនឹងទទួលបានការបញ្ចុះតម្លៃ 10% នៅពេលដែលអ្នកបង់ប្រាក់ជាមួយ crypto!

ភោជនីយដ្ឋាន Subworks

មានទីតាំងស្ថិតនៅផ្សារចាស់ ខេត្តកំពត ភោជនីយដ្ឋាន Subworks មានបម្រើគ្រប់មុខម្ហូប និង សាំងវិច រួមជាមួយនិងគ្រឿងផ្សំស្រស់ៗ ដល់អតិថិជន ។ សូមអញ្ជើញមកពិសារអាហារដ៏ឈ្ងុយឆ្ងាញ់​ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក រួចទុកកម្មវិធី wallet របស់អ្នកមួយអន្លើរសិន ក៏ព្រោះតែ​ភោជនីដ្ឋាន Subworks នេះទទួលយក bitcoin និង litecoin។

ផ្ទះសំណាក់ ភ្នំកែប

ផ្ទះសំណាក់ភ្នំកែប សិ្ថតនៅជាប់និង ឧទ្យានជាតិ ផ្ដល់នូវទស្សនីយភាពដ៏ស្ងប់ស្ងាត់ដល់ភ្ញៀវ​ទេសចរណ៍ដែលមានភាពនឿយហត់ ។ ផ្ទះសំណាក់នេះ ផ្ដល់នូវទេសភាពដ៏ត្រកាលនៅតាមប្រព័ន្ធ​អ៊ីនធឺណិត ដូចនេះវានឹងមិនធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ ។ អ្នកអាចចំណាយលុយតាម bitcoin, litecoin ទៅលើអាហារ ឬ ស្រូបយកខ្យល់បរិសុទ្ធនៅក្នុងទេសភាពដ៏ត្រកាលនេះ។

[EDIT: We have more places to add to the list! Atmaland Resort, 21 Bar, 3 Mangos Guesthouse, & Expat Advisory]

នៅក្នុងប្រទេសកម្ពុជា អ្នកអាចទូទាត់ប្រាក់តាមគណនី Bitcoin – អ្នកអាចទទួលបានគណនី Bitcoin

តើថ្មីៗនេះ អ្នកទទួលបានគណនី bitcoin ប៉ុន្តែឈ្មោះរបស់អ្នក បានបាត់ពីបញ្ជី? ចូរប្រាប់មិត្តភក្តិ​គ្រប់គ្នាតាមរយៈ ប្រអប់បញ្ចេញមតិ ខាងក្រោម

តើអ្នក ចង់ដឹងពីរបៀបបង្កើតអាជីវកម្ម ដើម្បីទទួលបានគណនី bitcoin នៅក្នុងប្រទេសកម្ពុជាដែរឬ​ទេ? ក្រុមហ៊ុន CryptoAsia បានបង្កើតរបៀបទទួលបានគណនី bitcoin យ៉ាងងាយស្រួល ។ សូមទាក់ទង​មកយើងខ្ញុំ ដើម្បីទទួលបានព័ត៌មានបន្ថែមពីកម្មវិធី bitcoin payment gateway របស់យើងខ្ញុំ.

តើអ្នកចង់ចូលរួមជាមួយ សហគមន៍ bitcoin ដែរឬទេ? សូមមកកាន់ កម្មវិធីជួបជុំសង្គម នៅថ្ងៃ​ព្រហស្បត្តិ ទី 3 ខែសីហា នៅ Show Box។ អ្នកអាច RSVP នៅទីនេះ ឬ ទីនេះ  រួចចុះឈ្មោះ ដើម្បីចូលក្នុងបញ្ជីផ្ញើអ៊ីម៉ែល នៅ ទីនេះ

អរគុណសម្រាប់ការអាន!