This post is also available in: English
កម្ពុជាស្រឡាញ់ Bitcoin!
សួស្ដី កម្ពុជា! សូមស្វាគមន៍ការចូលមើលព្រឹត្តិប័ត្រព័ត៌មានរបស់ក្រុមហ៊ុន CryptoAsia លេខទី ៣- ជាផ្ទះរបស់លោកអ្នកសម្រាប់ FinTech និង Bitcoin។
Bitcoin នៅតែបន្តទទួលយកដោយអ្នករកស៊ីនៅក្នុងទីក្រុងភ្នំពេញ។ 21 Bar និងផ្ទះសំណាក់ 3Mangos បានក្លាយជាទីតាំងអាជីវកម្មថ្មីៗ ដែលប្រើប្រាស់កម្មវិធី Point-of-Sale Bitcoin Payment Gateway នៅប្រទេសកម្ពុជាសម្រាប់ទូទាត់ការលក់/ទិញ ។ សូមហៅទូរស័ព្ទ ឬផ្ញើអ៊ីមែលមកកាន់យើងខ្ញុំនៅថ្ងៃនេះដើម្បីស្វែងយល់អំពីរបៀបរៀបចំទទួលយកការទូទាត់ប្រាក់តាម Bitcoin សម្រាប់អាជីវកម្មរបស់លោកអ្នក។
សូមអានខាងក្រោមដើម្បីស្វែងយល់ពីព័ត៌មានស្ដីពី Bitcoin & ព្រឹត្តិការណ៍នានានៅក្នុងព្រះរាជាណាចក្រនេះ។
ការទូទាត់ប្រាក់តាមទូរស័ព្ទបានក្លាយជារបររកស៊ីដ៏ធំ
ប្រទេសកម្ពុជាមានសេវាទូទាត់ប្រាក់តាមទូរស័ព្ទដែលកំពុងដំណើរការយ៉ាងសកម្មជាងដប់ប្លាយក្រុមហ៊ុន ដោយមានអ្នកចូលរួមបន្ថែមទៀតនឹងចូលប្រឡូកនៅក្នុងឧស្សាហកម្មនេះនៅក្នុងឆ្នាំនេះដែរ។
ក្រុមហ៊ុន CryptoAsia បានផ្ដល់ជូននូវការវិភាគទៅលើជម្រើសមួយចំនួននៃការទូទាត់ប្រាក់តាមទូរស័ព្ទ ដែលមាននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការបញ្ចេញជាមតិយោបល់ទៅលើក្រុមហ៊ុនធំៗ នីមួយៗទាំងនោះផងដែរ។ សូមមើលទាំងអស់គ្នា!
ក្រុមហ៊ុន CryptoAsia មានយោបល់នៅក្នុងព្រឹត្តិការណ៍ FinTech នៅក្នុងក្រុងភ្នំពេញ
ស្ថាបនិករបស់យើងខ្ញុំត្រូវបានស្នើសុំឲ្យឡើងមានប្រសាសន៍នៅក្នុងសន្និសិទ FinTech នៅសណ្ឋាគារសូហ្វ៊ីតែលក្នុងក្រុងភ្នំពេញកាលពីថ្ងៃទី ២៩ ខែកញ្ញា។ ព្រឹត្តិការណ៍ដែលមានអ្នកចូលរួមដ៏ច្រើននេះបានរៀបចំឲ្យមានការជួបជុំនូវអ្នកនាំមុខផ្នែកឧស្សាហកម្មនេះមកពីបណ្ដាប្រទេសនៅក្នុងតំបន់ដើម្បីធ្វើការពិភាក្សាទៅលើអនាគតនៃឧស្សាហកម្ម FinTech នៅកម្ពុជា។ យើងខ្ញុំមានសេចក្ដីសោមនុស្សរីករាយណាស់ដែលបានចូលរួមជាផ្នែកមួយនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ព្រឹត្តិការណ៍ Bitcoin នាពេលខាងមុខនៅក្នុងក្រុងភ្នំពេញ
សូមអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីជួបជុំ Bitcoin នាពេលខាងមុខនេះនៅថ្ងៃព្រហស្បត្តិ៍ទី ៥ ខែតុលា ហើយជួបជាមួយនឹងអ្នកឯទៀតដែលមានចិត្តស្រដៀងៗគ្នា នៅក្នុងក្រុងភ្នំពេញ។ គ្មានការបង់ប្រាក់ឡើយ!
ប្រសិនបើលោកអ្នកចង់ចូលប្រឡូកជាមួយនឹងគម្រោង Bitcoin នៅក្នុងប្រទេសកម្ពុជា យើងខ្ញុំតែងតែរៀបចំព្រឹត្តិការណ៍ចងក្រងជាបណ្ដាញរៀងរាល់ ២ សប្ដាហ៍ នៅថ្ងៃព្រហស្បត្តិ៍វេលាម៉ោង ៦ ល្ងាច។ សូមតាមដានប្លុកព័ត៌មានរបស់យើងខ្ញុំ រួចហើយសូមចូលមើលទំព័រហ្វេសបុកស្ដីពីព្រឹត្តិការណ៍ថ្មីៗបំផុតនៅពេលខាងមុខ។
សូមអរគុណចំពោះការចូលអាន!