វិធីសាស្រ្តកំពូលៗទាំង 7 ដើម្បីទិញតាមគណនី Bitcoin នៅក្នុងប្រទេសកម្ពុជា

This post is also available in: English

How to Buy Bitcoin Cambodia

មានវិធីជាច្រើន ដើម្បីទិញតាម Bitcoin នៅប្រទេសកម្ពុជា។ វិធីទាំងនេះភាគច្រើន តម្រូវឱ្យអ្នកទិញទៅជួបជាមួយអ្នកលក់ដោយផ្ទាល់ រួចដូរជាលុយ ។ អ្នកដូរលុយមួយចំនួន ទទួលយកការផ្ទេរលុយតាមរយៈ Wing និង Truemoney។

ក្រុមហ៊ុន CryptoAsia បានបង្កើតតារាងស្ដីពីជម្រើសល្អៗ (ដូចខាងក្រោម) ជាមួយនិងការពិពណ៌នាលម្អិតពីជម្រើសនីមួយៗ

1. ភ្នាក់ងារ Bitcoins ក្នុងតំបន់

គេហទំព័រ Localbitcoins.com ត្រូវបានប្រើប្រាស់ជាលក្ខណៈអន្តរជាតិ ដើម្បីឱ្យអ្នកលក់ និង អ្នកទិញតាម bitcoins ជួបគ្នា ។ មានមូលដ្ឋាននៅក្នុងប្រទេសហ្វាំងឡង់ ក្រុមហ៊ុនបានចាប់ដំណើរការចាប់ពីឆ្នាំ 2012 និង ទទួលបានកេរ្តិ៍ឈ្មោះដ៏សក្ដិសម ដោយសារតែការទុកចិត្ត។

ជាទូទៅ អ្នកប្រើ bitcoin គួរទុកគណនី bitcoins របស់ខ្លួននៅលើឧបករណ៌ណាមួយ ដែលពួកគេអាចប្រើប្រាស់បានដោយផ្ទាល់ជាមួយ ពាក្យគន្លឹះផ្ទាល់ខ្លួន ដែលត្រូវបានរក្សាទុកនៅលើឧបករណ៌រក្សាទុកផ្សេងទៀត ។ កម្មវិធី Wallet របស់ជនទីបីធ្លាប់មានប្រវត្តិត្រូវបានគេលួច ឬ បិទមិនឱ្យអ្នកប្រើប្រាស់ចូលបាន ។ ទោះជាយ៉ាងនេះក៏ដោយ ភ្នាក់ងារ Bitcoins ក្នុងតំបន់ នឹងផ្ដល់នូវគណនី wallet នៅក្នុងប្រព័ន្ធអ៊ិនធឺណិតដែលគួរឱ្យទុកចិត្តបំផុតមួយ ។ ប្រព័ន្ធទូទាត់ប្រាក់របស់ ភ្នាក់ងារទាំងនោះ អាចជាសេវាកម្មប្ដូរប្រាក់តាមប្រព័ន្ធអ៊ិនធឺណិតដ៏ល្អបំផុតមួយ។

ការបើកគណនីមួយ មានភាពងាយស្រួល និង រហ័ស ។ ស្វែងរកបញ្ជីឈ្មោះនៅក្នុងប្រទេស កម្ពុជា រួចធ្វើប្រតិបត្តិការជាមួយ ភ្នាក់ងារប្ដូរប្រាក់ក្នុងតំបន់ណាម្នាក់ ។ ផ្ទៃនៃផ្ទាំងជជែកគ្នា មានភាពងាយស្រួលក្នុងការជជែកគ្នាជាមួយ ភាគីម្ខាងទៀត ហើយ ប្រព័ន្ធទូទាត់ប្រាក់ ត្រូវធានាឱ្យប្រាកដថា គាត់មាន bitcoin ចង់លក់ ។ ត្រូវមើលការឆ្លើយតបរបស់ អ្នកធ្វើប្រតិបត្តិការ មុនពេលធ្វើប្រតិបត្តិការ រួច ទុកចម្លើយឱ្យយើងខ្ញុំអំពីការជួបប្រទះរបស់អ្នក បន្ទាប់ពីធ្វើប្រតិបត្តិការចប់។

2. Local Cryptos

3. ហាងកាហ្វេ Coin Café រាជធានីភ្នំពេញ

ហាងកាហ្វេ Coin café គឺជាភោជនីដ្ឋានដំបូងគេ និង តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលយក bitcoin សម្រាប់ធ្វើការទូទាត់ ។ កាន់ទូរស័ព្ទឆ្លាតវៃរបស់អ្នក ចូលញាំអាហារដែលចូលចិត្ត និង ទូទាត់ប្រាក់ដោយផ្ទាល់ទៅតាមអាសយដ្ឋាន bitcoin របស់អ្នក។

ក្នុងពេលអតីតកាល ហាងកាហ្វេ Coin Café គឺជាទីតាំងដ៏ល្អមួយសម្រាប់ធ្វើប្រតិបត្តិការ bitcoin នៅក្នុងប្រទេសកម្ពុជា ។ ទោះជាយ៉ាងនេះក្ដី នាពេលបច្ចុប្បន្ន ការធ្វើប្រតិបត្តិការនេះ មិនសូវមានការគាំទ្រច្រើននោះទេ ដោយសារតែ ម្ចាស់កម្មវិធីនេះ​មិនបានផ្គត់ផ្គង់ដល់ការធ្វើរូបិយប័ណ្ណឌីជីថលឱ្យបានទៀងទាត់នោះទេ ។ ប្រសិនបើលោកអ្នកចង់ធ្វើប្រតិបត្តិការណាមួយ សូមទូរស័ព្ទ ឬ អ៊ីម៉ែល មកជាមុន មុនពេលអ្នកចេញដំណើរ។

4. Bitcoin.com

Most local peer-to-peer exchange services require identification to open an account. This is not necessarily the case with the service offered by bitcoin.com.

Local.bitcoin.com is growing rapidly these days, and you can even find some Cambodian traders. It will likely become one of the most used exchange services as traders migrate away from platforms with registration headaches.

5. គេហទំព័រ Bitcoincambodia.com

គេហទំព័រ Bitcoincambodia.com អាចមានសិទ្ធិទទួលឈ្មោះជា កម្មវិធីប្តូរប្រាក់តាម bitcoin ដែលមានអាយុកាលច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ។ សូមកុំច្រឡំជាមួយគេហទំព័រ bitcoincambodia.co, ។​ ភ្នាក់ងារប្រតិបត្តិការការប្តូរប្រាក់ផ្ដាច់មុខនេះ រស់នៅខេត្តព្រះសីហនុ និង ទទួលបានកេរ្តិ៍ឈ្មោះជាបន្តបន្ទាប់។

6. ក្រុមការងារក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook)

ក្រុមការងារ bitcoin ក្នុងបណ្ដាញសង្គមហេ្វសប៊ុកធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា មានសមាជិកប្រមាណ 200 នាក់ ភាគច្រើនជាអ្នកទិញ និង អ្នកលក់ដ៏សកម្ម ។ ទោះជាយ៉ាងនេះក្ដី អ្នកនឹងមិនទទួលបានការពារក្នុងការទូទាត់ដែលផ្ដល់ដោយ សេវាកម្មទូទាត់ប្រាក់ដ៏ជំនាញណាមួយនោះទេ ប្រតិបត្តិករភាគច្រើនពឹងផ្អែកទៅលើកេរ្ដិ៍ឈ្មោះរបស់ខ្លួន នៅក្នុងសហគមន៍ដ៏តូចមួយនេះ ។ សូមស្នើសុំសមាជិកភាពពី អ្នកសម្របសម្រួលក្រុម រួចបង្ហោះសំណើនៅក្នុងប្រអប់សារ។

Follow CryptoAsia on Facebook to get updates on Bitcoin exchanges and join our Facebook community here.

7. ការប្ដូរប្រាក់ជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធអ៊ិនធឺណិត

វិធីសាស្រ្តដ៏គួរឱ្យទុកចិត្តបំផុតក្នុងការលក់ ឬ ទិញតាម bitcoin នៅក្នុងប្រទេសកម្ពុជា គឺការបើកគណនីមួយដែលមានការប្ដូររូបិយប័ណ្ណឌីជីថលជាលក្ខណៈអន្តរជាតិ។

មានភ្នាក់ងារប្ដូររូបិយប័ណ្ណល្បីៗជាច្រើនតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា ។ មិនដូចនិងជម្រើសទាក់ទងគ្នាទៅវិញទៅមកដែលមានក្នុងបញ្ជីខាងលើ ភ្នាក់ងារប្តូរប្រាក់ទាំងនេះ ត្រូវគ្រប់ គ្រងអត្តសញ្ញាណដែលបានផ្ដល់ឱ្យ ដើម្បីបង្កើតគណនីមួយ និង កាន់តែទំនងជាងនេះទៀត អាចជាគណនីធនាគារមួយ ដើម្បីបញ្ចូលទឹកប្រាក់ទៅក្នុងគណនីនោះ។

ក្រុមហ៊ុន CryptoAsia មិនមានសិទ្ធិណែនាំភ្នាក់ងារប្តូរប្រាក់ឯកជនណាមួយឡើយ ប៉ុន្តែ មានភ្នាក់ងារល្អៗជាច្រើននៅតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើការស្រាវជ្រាវ (សូមចុច ទីនេះ ទីនេះ និង ទីនេះ)។ យើងខ្ញុំអាចរកមើលភ្នាក់ងារប្ដូរប្រាក់នៅតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីធ្វើជាជម្រើសឱ្យច្រើន នៅពេលក្រោយ។​

 

តើអ្នកចេះពីរបៀបធ្វើប្រតិបត្តិការ bitcoin ឱ្យកាន់តែប្រសើរនៅក្នុងប្រទេសកម្ពុជាដែរឬទេ? សូមបញ្ចូលតំណរភ្ជាប់ ឬ បញ្ចេញមតិក្នុងប្រអប់ខាងក្រោម។


One thought on “វិធីសាស្រ្តកំពូលៗទាំង 7 ដើម្បីទិញតាមគណនី Bitcoin នៅក្នុងប្រទេសកម្ពុជា

Comments are closed.